ដោយហេតុថាបណ្តាញសង្គមកាន់តែមានភាពសម្បូរបែប ងាយស្រួលប្រើប្រាស់ ងាយស្រួលបង្កើតមាតិកាផ្សេងៗ និងជាពិសេសងាយ ទៅដល់ក្រសែភ្នែកអ្នកប្រើប្រាស់បណ្តាញសង្គមប្រចាំថ្ងៃរាប់សិបលាននាក់ អង្គការតម្លាភាពកម្ពុជា នឹងរៀបចំវេទិកាអនឡាញមួយដែលមាន ឈ្មោះថាវេទិកាអ្នកប្រើប្រាស់បណ្តាញសង្គម ដែលនឹងពិភាក្សាលើប្រធានបទស្តីពីភាពជាពលរដ្ឋឌីជីថល និងការចូលរួមរបស់ពលរដ្ឋក្នុង បណ្តាញសង្គម។
វេទិកាអ្នកប្រើប្រាស់បណ្តាញសង្គម គឺជាគំនិតផ្តួចផ្តើមមួយដោយអង្គការតម្លាភាពកម្ពុជាក្នុងគោលបំណងផ្តល់នូវចំណេះដឹងមូលដ្ឋានអំពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយភាពទទួលខុសត្រូវក្នុងនាមជាពលរដ្ឋឌីជីថល ក៍ដូចជាការផលិតមាតិកាក្នុងបណ្តាញសង្គមប្រកបដោយក្រមសីលធម៌ ជំនាញវិជ្ជាជីវៈ និងយុទ្ធសាស្ត្រសមស្របដើម្បីទាញបានការចាប់អារម្មណ៍ប្រជាប្រិយភាព ភាពល្បីល្បាញ។ល។ ការផលិតមាតិកាក្នុងបណ្តាញសង្គមជារឿងងាយ និងលឿងរហ័ស ប៉ុន្តែមាតិកាដែលជះឥទ្ធិពល និងទទួលការគាំទ្រជាមាតិកាដែលមិនងាយស្រួលផលិតនោះទេ។ វេទិកាអ្នកប្រើប្រាស់បណ្តាញសង្គមប្រចាំឆ្នាំ២០២១នេះនឹងនាំអ្នកឲ្យបានជួបអ្នកផលិតមាតិកាក្នុងបណ្តាញសង្គម និងអ្នកជំនាញប្រើប្រាស់បណ្តាញសង្គម ថាតើពួកគាត់មានយុទ្ធសាស្ត្រ និងវិធីសាស្ត្រអ្វីខ្លះដើម្បីផលិតបាននូវមាតិកាដែលមានប្រជាប្រិយភាព និងឥទ្ធិពលម្ល៉េះក្នុងបណ្តាញសង្គម។
វេទិកាអ្នកប្រើប្រាស់បណ្តាញសង្គម ប្រចាំឆ្នាំ២០២១នេះ នឹងមានការផ្តល់កិត្តិយសចូលរួមពីសំណាក់វាគ្មិនកិត្តិយសជាច្រើនដែល សុទ្ធសឹងជាបុគ្គលសាធារណៈលើបណ្តាញសង្គម អ្នកជំនាញផ្នែកបច្ចេកវិទ្យានិងអ៊ីនធើណេត និងអ្នកផលិតមាតិកាលើបណ្តាញ សង្គមអាជីព ដូចជា៖
១. លោក សាយ ជាសិល្បះករ និងជាអ្នកដឹកនាំយុទ្ធនាការសង្គម (Run with Sai)
២.កញ្ញាខេធើរីន ហារី (A Dose of Cath) អ្នកផលិតវីដេអូអប់រំ និងសរសេរសៀវភៅ
៣. លោក Chris Dyna អ្នកផលិតវីដេអូ
៥. លោក ជី សុផាត អ្នកផលិតមាតិកាឌីជីថល
៦. លោក អ៊ូ ផាន់ណារឹទ្ធ ជាសាស្ត្រាចារ្យមុខវិជ្ជាសន្តិសុខសាប៊ើ Cyber Security
៧. កញ្ញា ជាតិ ចាន់សូលីនដា ជាស្ថាបនិកទំព័រនារី
និងអ្នកសម្របសម្រួលកម្មវិធីដ៍ប៉ិនប្រសប់ គឺឌីជេ ណាណា!
ដើម្បីអាចចូលរួមវេទិកាដែលនឹងនាំមកនូវចំណេះដឹងនិងបទពិសោធណ៍ជាច្រើនចែករំលែកដោយអ្នកជំនាញ អ្នកចូលរួមអាចជ្រើសរើស ចូលរួមបានតាមរយៈ ការចូលរួមក្នុងវេទិកាដោយផ្ទាល់ក្នុងប្រព័ន្ធ ZOOM ឬគ្រាន់តែទស្សនាតាមរយៈទំព័រហ្វេសប៊ុក៖
ïTransparency International Cambodia
ï360 Events
ïDj Nana Tips
ïជី សុផាត – Sophat Chy
ïចូលរួមដោយសេរី តាមរយៈប្រព័ន្ធ ZOOM និង Facebook Live នៅថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង៨៖៣០ ដល់ម៉ោង១១៖៣០ព្រឹក ។
សម្រាប់អ្នកដែលចង់ចូលរួមផ្ទាល់និងមានឱកាសស្តាប់និងសួរសំនួរផ្ទាល់ទៅកាន់វាគ្មិនកិត្តិយស សូមចុះឈ្មោះនិងរើសយកបន្ទប់ ពិភាក្សាជាមុនតាមរយៈតំណរនេះ https://forms.gle/uZwTSkFNHBPfDAGU9 អ្នករៀបចំកម្មវិធីនឹងផ្ញើពត៌មានលម្អិតជូន។
បើចង់ចូលរួមផ្ទាល់ សូមកុំភ្លេចចុះឈ្មោះផងណា!