×

ចាប់បានស្រេច! ប្រពន្ធផ្តាំហើយ​ផ្តាំទៀត​ថាឱ្យនៅផ្ទះ​មើលថែកូន បែរ​ទៅលួច​អង្គុយលេង​អុក​ជាមួយ​មិត្តភក្តិ

កម្សាន្ត៖ លោកគ្រូគាអើយលោកគ្រូគា សប្បាយអរណាស់នៅពេលបានលួចមកអង្គុយលេងអុកជាមួយមិត្តភក្តិបែបនេះ ទោះគ្នីគ្នាខំប្រឹងឱ្យសញ្ញាថាប្រពន្ធកំពុងឈរពីក្រោយ ក៏លោកមិនចាប់អារម្មណ៍ និងយល់ពីអត្ថន័យដែលគ្នាខំប្រាប់ដែរ អ៊ីចឹងមានតែទុកឱ្យប្រពន្ធចាត់ការតាមដំណើរប៉ុណ្ណោះ។

ប្រពន្ធណាមិនខឹង បើផ្តាំហើយផ្តាំទៀតថាឱ្យនៅផ្ទះមើលថែកូន ប៉ុន្តែបែរឃើញប្តីអង្គុយលេងអុកបែបនេះ ធ្វើឱ្យ មីងណីង ចាប់ញឹងត្រចៀកលោកគ្រូគាមិនសំចៃដៃឡើយ។ មិនដឹងថា លោកគ្រូគានឹងលួងប្រពន្ធបែបណាដើម្បីឱ្យគាត់ឈប់ខឹង និងព្រមលែងដៃពីត្រចៀកវិញនោះ? ចង់ដឹងកាន់តែច្បាស់ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នារឿងភាគខ្មែរ “ផ្ទះបាយស្នេហ៍” ចាក់ផ្សាយនៅ CTN រៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង៨យប់តទៅ៕

រឿង “ផ្ទះបាយស្នេហ៍” ឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរ Anchor WHITE
“Anchor WHITE ស័ក្តិសមឥតខ្ចោះសម្រាប់អាហារដែលអ្នកចូលចិត្ត”

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង