×

បង្ហាញ​ទីតាំង​ចាប់ល្បឿន​ផ្លូវជាតិលេខ៣ ទាំង១០ទីតាំង​ដែល​ត្រូវបាន​ដំឡើង

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បានបំពាក់ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តចំនួន ២០ គ្រឿងលើ ១០ទីតាំង តាមបណ្ដោយផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត។

ទីតាំងទាំង១០ រួមមាន៖ គីឡូម៉ែត្រ ១៨, គីឡូម៉ែត្រ ៣៣, គីឡូម៉ែត្រ ៤៣, គីឡូម៉ែត្រ ៧៤, គីឡូម៉ែត្រ ៨៦, គីឡូម៉ែត្រ ១០២, គីឡូម៉ែត្រ ១០៩, គីឡូម៉ែត្រ ១៣៤, គីឡូម៉ែត្រ ១៥១, និងគីឡូម៉ែត្រ ១៦១ ។

យោងតាមក្រសួងសាធារណការនិងដឹកជញ្ជូន កាមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង ១០ទីតាំងត្រូវបានចាប់ផ្តើមដំឡើងចាប់ពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ដែលមានប្រវែងសរុប១៣៥គីឡូម៉ែត្រ។

កាមេរ៉ាចាប់ល្បឿនទាំងនេះ អាចឱ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងស្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវ៉ាត់ការពារ និងប្រើទូរសព្ទពេលបើកបរ។ អាជ្ញាធរ នឹងបំពាក់ផ្លាកសញ្ញាជូនដំណឹងដល់អ្នកបើកបរយ៉ាងតិច ១គីឡូម៉ែត្រ មុនដល់ទីតាំងកាមេរ៉ាចាប់ល្បឿនផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង