×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

វិធានការ​សំខាន់ៗ សម្រាប់​ម្ចាស់ដើមការ​ត្រូវអនុវត្ត ជៀសវាង​ការឆ្លង​កូវីដ១៩​ក្នុងពិធី

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញនីតិវិធីប្រតិបត្តិស្ដង់ដា (SOP) សម្រាប់ការរៀបចំពិធីមង្គលការ និងពិធីបុណ្យប្រពៃណីនានា នៅទូទាំងប្រទេសកម្ពុជា។ ក្រៅពីវិធានការសុខាភិបាល ដែលគ្រប់គ្នាបានដឹងជាទូទៅហើយនោះ ម្ចាស់ដើមការ ឬពិធីបុណ្យនានា ក៏ត្រូវអនុវត្តនូវវិធានការមួយចំនួន ដែលមិនអាចមានការចន្លោះប្រហោងឡើយ។

វិធានការសំខាន់ៗ ទាំងនោះ មានដូចជា៖

-លិខិតធានានូវការអនុវត្តវិធានការការពារការរីករាលដាលកូវីដ១៩ ពេលស្នើសុំការអនុញ្ញាតពីអាជ្ញាធរដែនដីដើម្បីរៀបចំពិធី
-អ្នកចូលរួមពិធីមិនត្រូវលើសពី ២០០នាក់ លើកលែង ក្រុមចុងភៅ ក្រុមភ្លេង និងអ្នកបម្រើសេវាផ្សេងៗ
-អ្នកចូលរួមទាំងអស់ ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬ ស្កេន QR កូដរបស់ក្រសួងសុខាភិបាល។ ប៉ុន្តែលើកលែងចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំងដោយសារបញ្ហាសុខភាព។
-ត្រូវពាក់ម៉ាស វាស់កម្ដៅ និងបាញ់អាល់កុល
-ធ្វើតេស្តរហ័សរកកូវីដ១៩ សម្រាប់ម្ចាស់ពិធី និងក្រុមអ្នកបម្រើសេវាផ្សេងៗ ខណៈភ្ញៀវចូលរួម ត្រូវបានលើកទឹកចិត្តឱ្យធ្វើតេស្តផងដែរ
-ពិធីបែបបរទេស ដូចជា កាត់នំ បោះផ្កា និងពិធីបែបបរទេសផ្សេងទៀត ដែលមិនចាំបាច់ ត្រូវកាត់បន្ថយ
-កាត់បន្ថយចំនួនអ្នកអង្គុយនៅតុអាហារ និង/ឬរៀបចំអាហារជាលក្ខណៈប៊ូហ្វេ និង/ឬរៀបចំជាកញ្ចប់ឈុតអាហារសម្រាប់មនុស្សម្នាក់ៗតែម្ដង៕

      

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង