×

អាជ្ញាធរ​ក្រុងបាងកក ព្រមាន​ពី​ទឹកជំនន់​បន្ថែមទៀត​នៅតាម​តំបន់​ទន្លេចៅផាយ៉ា

ថៃ៖ រដ្ឋបាលក្រុងបាងកក បានចេញការព្រមានបន្ថែមអំពីទឹកជំនន់ ខណៈទន្លេចៅផាយ៉ា បាននិងកំពុងកើនឡើង អំឡុងពេលមានជំនោរខ្ពស់ ដោយទឹកមានជម្រៅដល់ត្រឹមចង្កេះ នៅតាមសង្កាត់មួយចំនួន។ ប្រជាពលរដ្ឋក្នុងទីក្រុងបាងកក និងខេត្តសាមុតប្រាកាន ដែលរស់នៅតាមដងទន្លេ ត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នកម្ពស់ទឹកកើនឡើង។

ទន្លេចៅផាយ៉ា បានហៀរច្រាំងទន្លេ ធ្វើឱ្យសហគមន៍ដែល មិនបានត្រៀមទប់ទឹក ឬ ទំនប់នៅក្នុងទីក្រុងបាងកក ខេត្តសាមុតប្រាកាន និងខេត្តនុនថៈបូរី បានជួបប្រទះនឹងទឹក ជំនន់យ៉ាងធ្ងន់ធ្ងរ។

កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ទឹកជំនន់នៅតំបន់ Sai Mai, Min Buri និង Lat Krabang បានប៉ះពាល់ដល់តំបន់ទាំងនេះ ហើយត្រូវបានគេរំពឹងថា នឹងមិនទាន់ស្រកពេញមួយសប្តាហ៍។ គ្មានអ្នកស្លាប់ ឬរបួសត្រូវបានគេរាយការណ៍ឡើយ ប៉ុន្តែវាបានបង្កការកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរ នៅតំបន់ នោះ។

អភិបាលក្រុងបាងកក លោក Aswin Kwanmuang បានថ្លែងថា ជញ្ជាំងការពារមួយ ត្រូវបានសាងសង់នៅតាមដងទន្លេ ដោយប្រើប្រាស់បាវខ្សាច់ចំនួន ១ម៉ឺនបាវ ដើម្បីទប់ទឹក៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង