×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

កម្ពុជា តភ្ជាប់​ជើងហោះហើរ ភ្នំពេញ​ជាមួយ​គោលដៅ​មួយ​របស់​ម៉ាឡេស៊ី​ឡើងវិញ

ភ្នំពេញ៖ យោងតាមទំព័រផ្លូវការរបស់ Cambodia Airports បានឱ្យដឹងថា ជើងហោះហើរត្រង់រវាង រាជធានីភ្នំពេញ-ទីក្រុងកូឡាឡាំពួរ ត្រូវបានបើកដំណើរការឡើងវិញផងដែរ បន្ទាប់ពីវិបត្តិកូវីដ១៩ បាននិងកំពុងធូរស្រាល។

ជើងហោះហើរភ្នំពេញ-កូឡាឡាំពួរ នឹងប្រតិបត្តិការ១ជើង នៅថ្ងៃសុក្រ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ចាប់ពីថ្ងៃទី៣ ខែធ្នូតទៅ។

Cambodia Airports ឱ្យដឹងផងដែរថា កាលវិភាគនេះ គឺជាការបង្ហាញអំពីជើងហោះហើរបច្ចុប្បន្នដែលអាចនឹងមានការប្រែប្រួលដោយសារតែការកែប្រែកម្មវិធីហោះហើរពីដៃគូក្រុមហ៊ុនអាកាសចរណ៍សម្រាប់ការកក់សំបុត្រហោះហើរ អាចធ្វើទៅបានតាមគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ ឬទាក់ទងទៅកាន់ភ្នាក់ងារទេសចរណ៍។

សូមជម្រាបថា កម្ពុជា បានបើកដំណើរការជើងហោះហើរសម្រាប់គោលដៅមួយចំនួនផងដែរនៅតំបន់អាស៊ាន រួមមាន៖ ភ្នំពេញ-បាងកក (ថៃ), ភ្នំពេញ-សិង្ហបុរី, ភ្នំពេញ-ហាណូយ, ភ្នំពេញ-ហូជីមិញ (វៀតណាម) និង ភ្នំពេញ-ម៉ានីល (ហ្វីលីពីន)៕

 

A man watches Malaysia Airlines planes at Kuala Lumpur International Airport in Sepang, Malaysia, July 22, 2019. Picture taken July 22, 2019. REUTERS/Lim Huey Teng

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង