ហ៊ូស្តុន៖ យ៉ាងហោចណាស់មនុស្ស ៨នាក់បានស្លាប់ក្នុងកម្មវិធីប្រគំតន្ត្រីរបស់ Travis Scott នៅហ៊ូស្តុនកាលពីយប់ថ្ងៃសុក្រ កន្លងទៅដែលព្រឹត្តិការណ៍ប្រគំតន្ត្រីមួយនេះមានអ្នកចូលទស្សនាប្រមាណ ៥ម៉ឺននាក់។
យ៉ាងណាមិញ គ្រោះថ្នាក់បានកើតឡើងនៅពេលដែលហ្វូងមនុស្សនៅប៉ែកខាងក្រោយនាំគ្នារុញគ្នាទៅមុខរហូតបង្កការឆោឡោមនុស្សរត់ជាន់គ្នាធ្វើឱ្យសម្លេងស្រែកឱ្យជួយលាន់ទ្រហឹងពេញទីនោះ។ អ្នកចូលរួមដែលបានស្ថិតក្នុងហេតុការណ៍នោះបានបញ្ជាក់ថា ពួកគេស្មានតែត្រូវស្លាប់នៅទីនោះហើយ ព្រោះមនុស្សច្រើនធ្វើឱ្យលែងមានខ្យល់អុកស៊ីសែន និងមនុស្សរត់ជាន់គ្នាបង្កចលាចលជាខ្លាំង។
គួរបញ្ជាក់ដែរថា មនុស្ស៨នាក់បានស្លាប់ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីមួយនេះដោយប៉ូលិសកំពុងធ្វើការស៊ើបអង្កេតរកមូលហេតុដែលបណ្តាលឱ្យមានបញ្ហាដល់ថ្នាក់នេះ៕