×

ភ្លើងឆេះសាលា បានសម្លា ប់​សិស្ស​បឋម​យ៉ាងតិច​២៥នាក់​ក្នុង​ប្រទេសនីហ្សេ

​នីហ្សេ៖ យ៉ាងហោចណាស់សិស្សសាលាបឋមសិក្សាចំនួន ២៥ នាក់បានស្លា ប់ នៅពេលដែលថ្នាក់រៀន ដំបូលប្រក់ស្បូវរបស់ពួកគេ ត្រូវបានឆាបឆេះ នៅភាគខាងត្បូងប្រទេសនីហ្សេ កាលពីថ្ងៃចន្ទកន្លងទៅ។

សេចក្តីថ្លែងការណ៍បាននិយាយថា កុមារចំនួន ១៤ នាក់ទៀតបានរងរបួស ក្នុងនោះមាន ៥ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ សាលានេះ ស្ថិតនៅក្នុងទីក្រុងម៉ារ៉ាឌី ចម្ងាយជាង ៦០០គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានី Niamey ។

ប្រធានផ្នែកអប់រំ ប្រចាំតំបន់បាននិយាយថា៖ “ពេលនេះ យើងមិនអាចបញ្ជាក់ពីប្រភពដែលបណ្ដាលឱ្យមានភ្លើងឆេះ បានទេ”។

លោកនិយាយថា ថ្នាក់រៀនត្រូវបានផ្អាក ហើយរយៈពេល ៣ថ្ងៃនៃការកាន់ទុក្ខ ត្រូវបានប្រកាសនៅក្នុងទីក្រុងម៉ារ៉ាឌី។

វាជាលើកទីពីរនៅឆ្នាំនេះ ដែលភ្លើងបានសម្លាប់សិស្សក្នុងថ្នាក់រៀនក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ។ កុមារមត្តេយ្យចំនួន ២០នាក់ បានស្លាប់ កាលពីខែមេសា ក្នុងរដ្ឋធានី Niamey ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង