
កម្សាន្ត៖ អប្សរ គឺជាកូនស្រីតែម្នាក់គត់របស់ស្តេចត្រាញ់ពញាពង្សដែលគ្មាននរណាម្នាក់អាចប៉ះពាល់នាងបានឡើយ ត្បិតខ្លួនជាស្រីក៏ពិតមែន ប៉ុន្តែមានអត្តចរិតរឹងមាំ ឆ្លាតវៃ មុះមុត និងច្រឡើសបើស ប៉ុន្តែពេលនេះអ្វីៗបានប្រែប្រួលប្រៀបដូចជាមនុស្សពីរនាក់ផ្សេងគ្នា ដោយសារឥទ្ធិពលស្នេហា។

ចាប់តាំងពី រៀម ត្រឡប់ពីធ្វើសង្គ្រាមវិញ អ្វីៗបានប្រែប្រួលទាំងស្រុង ដោយគ្រប់គ្នារំពឹងថា គូស្នេហ៍មួយនេះ នឹងបានជុំគ្រួសារដែលពេលនេះ អប្សរ កំពុងពពោះកូនជាមួយ រៀម ផងដែរ ប៉ុន្តែចុងក្រោយបែរលេចវត្តមានជំទាវ អមរា ទេវី មានឈ្មោះជាភរិយាស្របច្បាប់របស់ រៀម ទៅវិញ។
ដោយខ្លាចបាត់បង់មនុស្សខ្លួនស្រលាញ់ អមរា ទេវី បានគំរាម អប្សរ ដោយយកសុវត្ថិភាពគ្រួសារនាងមកគំរាមទៀតផង។ មិនមាននរណាម្នាក់ អាចរំលែកទុក្ខលំបាករបស់ អប្សរ ពេលនេះបានឡើយ ហើយអ្វីដែល អប្សរ អាចធ្វើបាននោះគឺមានតែស្រក់ទឹកភ្នែកស្ទើររាល់ថ្ងៃដោយសារមិនមានដំណោះស្រាយអ្វីដែលធ្វើឱ្យស្ថានភាពប្រសើរឡើងវិញ៕



(ទស្សនាវីដេអូ)