×

ខំលួច​មានចិត្តលើ Justin អស់​រាប់ឆ្នាំ​ទម្រាំ​បានក្លាយជា​ភរិយា​ស្របច្បាប់ ពេលនេះ Hailey ថា​នាងទ្រាំ​លែងបាន

អាមេរិក៖ តារាចម្រៀងល្បីឈ្មោះ Justin Bieber និង Hailey បានសម្រេចចិត្តកាន់ដៃគ្នាសាងគ្រួសារ
ជាមួយគ្នាដោយ Hailey បានឱ្យដឹងថា នាងគឺជាអ្នកគាំទ្ររបស់ Justin ដែលលួចមានចិត្តស្រលាញ់លោក ជាយូរមកហើយ។

ទោះជាយ៉ាងណា តាមសម្តីរបស់ Justin ធ្លាប់បានបញ្ជាក់ថា លោកស្រលាញ់ និងអរគុណ Hailey ខ្លាំងដែលនៅក្បែរលោកពេលលោកជួបទុក្ខលំបាក គឺនាងជាអ្នកស្រោចស្រង់ឱ្យរួចផុតពីជីវិតដ៏ខ្មៅងងឹត។ រយៈពេលប៉ុន្មានឆ្នាំមកនេះ អ្នកទាំងពីរ តែងបង្ហាញភាពផ្អែមល្ហែមជានិច្ច ប៉ុន្តែក៏ធ្លាប់មានរឿងអាស្រូវរង្គោះរង្គើខ្លះៗដែរ ទាក់ទងនឹងជីវិតឯកជនរបស់ពួកគេ។

រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២១ នេះ Hailey បានបើកបង្ហាញឱ្យដឹងថា នាងទ្រាំនឹងរស់នៅជាមួយ Justin លែងបានហើយ ដែលបញ្ហាផ្លូវចិត្តរបស់ Justin បានជះឥទ្ធិពលដល់ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេជាខ្លាំង ជាពិសេសក្នុងអំឡុងពេលថ្មីៗនេះ ហើយជាច្រើនលើកច្រើនសា នាងតែងខលទៅម្តាយយំរៀបរាប់ថា នាងចង់លែងលះ។

ជាការឆ្លើយតបពីម្តាយទៅកាន់ស្រី ម្តាយរបស់ Hailey បាននិយាយលួងលោមកូនថា៖ “វានឹងកន្លងហួសហើយសុខភាពផ្លូវចិត្តរបស់ Justin នឹងត្រលប់មកប្រសើរឡើងវិញ គ្រប់គ្នានឹងនៅក្បែរកូនជានិច្ច”។ បន្ទាប់ពីពេលនោះមក Hailey បានពិចារណាឡើងវិញថា ការពិតនាងបានស្រលាញ់ស្វាមីនាងអស់រយៈពេលជាយូរមកហើយ ដូចនេះនាងមិនអាចបោះបង់ Justin ចោលក្នុងស្ថានភាពបែបនេះឡើយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រក៏សង្ឃឹមថា បញ្ហាផ្លូវចិត្តរបស់ Justin នឹងអាចត្រលប់មករកភាពប្រសើរវិញដើម្បីកាន់ដៃគ្នាដើរលើជីវិតអាពាហ៍ពិពាហ៍មួយនេះឱ្យមានសុភមង្គលផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង