×

សំណាងណាស់! មនុស្ស ២១នាក់​រួចជីវិត ពីការដួល​រលំ​អគារ​នៅ​ប្រទេសតួកគី

រដ្ឋាភិបាលតួកគី បាននិយាយថា មនុស្សចំនួន ២១ នាក់បាននៅរួចជីវិត ពីការកប់នៅក្រោមកម្ទេចកំទី នៅពេលដែលអគារកម្ពស់ ពីរជាន់ បានដួលរលំនៅភាគខាងកើតប្រទេស ដោយមិនមានការរាយការណ៍ថា មានអ្នកស្លាប់នោះទេ ហើយការស្វែងរកបានបញ្ចប់នៅព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ហេតុកាណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃអង្គារ នៅលើផ្លូវដ៏មមាញឹក ក្នុងទីក្រុង Malatya ខណៈអ្នកស្រុក បានត្រឡប់ពីធ្វើការ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ Ismail Catakli បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្ស ១៣នាក់ចេញពីគំនរបាក់បែក ខណៈមនុស្ស ៨នាក់ផ្សេងទៀត បានរត់ចេញទាន់។ អាជ្ញាធរតំបន់បាន និយាយថា មនុស្ស ៥នាក់ក្នុងចំណោមអ្នកដែលត្រូវបានជួយសង្គ្រោះកំពុងសម្រាកនៅមន្ទីរពេទ្យ ប៉ុន្តែរបួសរបស់ពួកគេ មិនគំរាមកំហែងដល់អាយុជីវិតទេ។ មនុស្សពីរនាក់ ត្រូវបានគេយកទៅសង្គ្រោះបន្ទាន់។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់រដ្ឋាភិបាលតួកគី បាននិយាយថា បុគ្គលិកសង្គ្រោះចំនួន ២៦០ នាក់ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ។

មូលហេតុនៃការដួលរលំនៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នោះទេ។ ចំណែក ម្ចាស់អគារ និងមនុស្ស ៣នាក់ ត្រូវបានចាប់ខ្លួន៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង