×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ការដ្ឋាន​សាងសង់​អគារ​ទីស្ដីការថ្មី​របស់​ក្រសួង​មហាផ្ទៃ​ ចាប់ផ្ដើមហើយ

ភ្នំពេញ៖ អគារទីស្ដីការថ្មីរបស់ក្រសួងមហាផ្ទៃ ដែលសាងសង់នៅទីតាំងចាស់ បានបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយគ្រោងចំណាយថវិកាប្រមាណជា ៦០លានដុល្លារអាមេរិក។នេះបើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពិធីបើកសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្តេចតេជោ បានគូសបញ្ជាក់ថា៖ “យើងមានថវិការួចទៅហើយ ដើម្បីសាងសង់ពីព្រោះដល់ពេលដែលយើងត្រូវមានកន្លែងធ្វើការ។ ចំណុចនេះ យើងទាំងអស់គ្នាបានមើលឃើញ បានដឹងអំពីដំណើរវិវឌ្ឍន៍របស់ជាតិ នៅពេលដែលយើងចូលមកដល់ភ្នំពេញតើយើងមានអ្វីខ្លះ។ សម្រាប់ក្រសួង ដែលកាន់កាប់ក្រសួងចាស់ ក្នុងនោះ មានក្រសួងការពារជាតិ ក្រសួងការបរទេសជាដើម”។

សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្ដីការថ្មីរបស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍នេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង