បាងកក៖ ការកើនឡើងកម្រិតនីវ៉ូទឹកសមុទ្រ បានធ្វើឱ្យវត្តអរុណ ទីក្រុងបាងកក និងសហគមន៍ នៅតាមច្រាំងទន្លេចៅផាយ៉ា បានជន់លិចកាលពីថ្ងៃចន្ទ។
ការជន់លិចនេះ ធ្វើឱ្យព្រះចៅអធិការវត្តអរុណ ចេញមកពិនិត្យផ្ទាល់ នូវសំណង់សំខាន់ៗជាប្រវត្តិសាស្ត្រ នៅក្នុងបរិវេណប្រាសាទ។ ទឹកទន្លេចៅផាយ៉ា បានបង្កការជន់លិចនៅតំបន់ជាច្រើន ក្នុងទីក្រុងបាងកក ខេត្តណុនថាបុរី និងសាមុតប្រាកាន នាពេលថ្មីៗនេះ ដោយសារកម្ពស់ទឹកសមុទ្រកើនឡើង។
នាយកប្រតិបត្តិនៃក្រុមហ៊ុនសំណង់មួយ បាននិយាយថា ទឹកជំនន់ អាចនឹងចាប់ផ្តើមស្រកពីថ្ងៃពុធ ខណៈទឹកទន្លេ អាចនឹងស្រកចុះបន្តិចម្តងៗ ដល់កម្រិតទាបបំផុតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា៕