×

Zhao Wei ឱ្យតម្រុយ​ត្រលប់​មកបង្ហាញ​ខ្លួន​សាជាថ្មី ក្រោយ​ស្ងប់ស្ងាត់​អស់រយៈពេល​៣ខែ

ចិន៖ រយៈពេល៣ខែមុន មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងដោយសុខៗ Zhao Wei ត្រូវជាប់ឈ្មោះក្នុងបញ្ជីខ្មៅក្នុងសិល្បៈ ដោយត្រឹមមួយប៉ប្រិចភ្នែកគ្រប់ផលិតផល និងអ្វីៗដែលទាក់ទងនឹងតារាស្រីរូបនេះត្រូវលុបចោលទាំងអស់។ ទោះជាយ៉ាងណាមិនមាននរណាម្នាក់ដឹងឡើយថា មានអ្វីកើតឡើងឱ្យពិតប្រាកដឡើយ។

យ៉ាងណាមិញ ស្ងប់ស្ងាត់អស់រយៈពេល ៣ខែ ពេលនេះរូបភាពមួយសន្លឹក បានបង្ហាញឡើងលើគណនីបណ្តាញសង្គមរបស់នាងដែលបានឱ្យតម្រុយ នឹងវិលត្រលប់មកវិញនៅថ្ងៃទី១១ ខែវិច្ឆិកានេះ។ មនុស្សជាច្រើនយល់ថា នាងនឹងធ្វើការផ្សាយផ្ទាល់លក់ស្រាក្រហមដែលជាម៉ាកយីហោផលិតផលរបស់នាងផ្ទាល់។ ទោះជាយ៉ាងណា មិនមានប្រភពណាអាចបញ្ជាក់បានឡើយថា នេះជាការវិលត្រលប់មកវិញ ឬយ៉ាងណា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង