×

ផ្សារគំរូ​ព្រំដែន​កម្ពុជា-វៀតណាម (ផ្សារដារ) នឹង​បើកដំណើរការ​ចាប់ពី​ថ្ងៃទី១៦វិច្ឆិកា

ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានជូនដំណឹងដល់អាជីវករ សេវាករ ពាណិជ្ជករ ផលិតករ និងសាធារណជន ថា រដ្ឋបាលខេត្តនឹងបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម(ផ្សារដារ) ចាប់ពីថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបន្តថា បើសិនជាមានបំណងចូលមកប្រកបអាជីវកម្មក្នុងផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម(ផ្សារដារ) អាជីវករ អាចបន្តដាក់ពាក្យស្នើសុំមកលេខាធិការដ្ឋាន គ្រប់គ្រងផ្សារ នៅមន្ទីរពាណិជ្ជកម្មខេត្ត ដែលមានអាស័យដ្ឋាន ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ក្នុងបរិវេណរដ្ឋបាលខេត្តត្បូងឃ្មុំ) ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ Tel/ Telegram: ០៩២ ៥៤៨ ៣២៨/ ០៨៨ ៧៤៧៤ ២៥៦ នៅរៀងរាលម៉ោងធ្វើការ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង