×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

គ្រួសារ​លេខ២​នេះពិតជា​ខូចមែន រាយកង់ឡាន​ពេញថ្នល់​ហើយ​ថារាយមុខផ្ទះ​ខ្លួន​គ្មានប៉ះពាល់​អ្នកណាទៀត

Review៖ គ្រួសារលេខ២ បានបង្កបញ្ហាឱ្យមេភូមិឈឺក្បាលទៀតហើយ នៅមិននៅទៅលើកកង់ឡានរាយពេញលើថ្នល់ហើយមិនមាននរណាប៉ះបានដោយសម្អាងថា នេះជាមុខផ្ទះរបស់ខ្លួន ចង់ធ្វើយ៉ាងណាស្រេចតែចិត្តពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងគ្មានអ្នកណា អាចឈប់យានជំនិះ សូម្បីតែបន្តិច មិនអ៊ីចឹងទេ ម្ចាស់ផ្ទះ នឹងចេញមករករឿងស្រែកជេរមិនសំចៃមាត់មិនខានឡើយ។

ទោះជាយ៉ាងណា ការរាយកង់ឡានពេញថ្នល់បែបនេះ បានធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈជាខ្លាំង និងអាចបណ្តាលឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ទៀតផង។ គ្រួសារផ្ទះលេខ២នេះ គ្មានញាតិមិត្តណារាប់បានឡើយ ដើរបង្កជម្លោះជាមួយអ្នកជិតខានរហូត ឥលូវដល់ថ្នាក់បង្កបញ្ហាដល់ថ្នាក់នេះទៀត ធ្វើឱ្យល្បីល្បាញពេញបណ្តាញសង្គមរហូតមេភូមិចេញមកដោះស្រាយ។ ចង់ដឹងថា គ្រួសារមួយនេះបង្កបញ្ហាឈឺក្បាលដល់គេឯងយ៉ាងណា តោះទៅទស្សនាវីដេអូកំប្លែង២គ្រួសារទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង