×

សារធាតុគីមី​ធ្វើឱ្យ​បន្លែ សៗ​ឃើញ​ចង់ញ៉ាំនោះ ប៉ះពាល់​សុខភាព​ណាស់

បន្លែនៅតាមទីផ្សារដែលយើងឃើញមានរូបរាងសៗខុសពីធម្មតា ព្រោះត្រូវគេដាក់សារធាតុគីមីម្យ៉ាងឈ្មោះថា សូដ្យូមអ៊ីដ្រូស៊ុលហ្វីត ឬហៅថាម្សៅធ្វើឱ្យស (Na2 S202)។ នេះបើតាមការបញ្ជាក់អតីតនិស្សិតផ្នែកគីមីចំណីអាហារ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចាន់សេដ្ឋា បានប្រាប់មកកាន់ Hello គ្រូពេទ្យ។

តាមការសិក្សា និងចុះទៅពិសោធកន្លងមក លោកកត់សម្គាល់បានថា សារធាតុគីមីហាមឃាត់ប្រភេទនេះត្រូវបានដាក់លើបន្លែមួយចំនួនឱ្យមើលទៅឃើញសខ្ចី ដែលក្នុងនោះមុខសញ្ញាច្រើនជាងគេ គឺ បន្លែហាន់ហើយ ស្ករត្នោត សណ្ដែកបណ្ដុះ ស្លឹកគ្រៃ។ ចំណែកផ្លែឈើ ឬក៏ចំណីអាហារមិនសូវឃើញមានឡើយ ព្រោះវាសារធាតុគីមីប្រភេទនេះមិនស៊ីជាមួយប្រភេទសាច់សត្វ ពពួកប្រហិតទុកបានយូរៗ ដោយគេមានថ្នាំផ្សេងពីនេះទៀត។

បើតាមការកត់ត្រាក្នុងសៀវភៅដែលលោកបានពិសោធរួច បុគ្គលិកធ្វើការពាក់ព័ន្ធនឹងផ្នែកត្រួតពិនិត្យចំណីអាហាររូបនេះ ក៏បានបញ្ជាក់ពីផលប៉ះពាល់សម្រាប់អ្នកញ៉ាំជាតិសូដ្យូមអ៊ីដ្រូស៊ុលហ្វីតច្រើនទៅៗ អាចធ្វើឱ្យថប់ដង្ហើម ពុល ក្អួតចង្អោរ រាករូស ឬយូរៗទៅបណ្ដាលឱ្យស្លាប់ថែមទៀតផង៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង