×

ពលរដ្ឋ​វៀតណាម​រាប់ម៉ឺននាក់ ប្រជ្រៀតគ្នា​ដើម្បី​ជិះរថភ្លើង​លើ​អាកាស​ដំបូងបំផុត​នៅ​វៀតណាម

ហាណូយ៖ ប្រជាពលរដ្ឋវៀតណាម រស់នៅទីក្រុងហាណូយ រាប់ម៉ឺននាក់ បានឈរតម្រង់ជួរដោយមិនអើពើនឹងវិធានការរក្សាគម្លាតសង្គម ដើម្បីសាកល្បងប្រើប្រាស់សេវាកម្មរថភ្លើងលើអាកាសដំបូងរបស់ប្រទេសនេះ។

កាលពីថ្ងៃអាទិត្យដែលជាថ្ងៃទីពីរនៃការដាក់ឱ្យដំណើរការ រថភ្លើងលើអាកាស មានមនុស្សតម្រង់ជួរប្រវែង ១០០ម៉ែត្រ ដើម្បីជិះរថភ្លើងដោយឥតគិតថ្លៃ ដែលការមិនគិតលុយនេះ មានរយៈពេល តែ១៥ថ្ងៃដំបូងប៉ុណ្ណោះ។ បន្ទាប់ពីនោះ គេនឹងត្រូវចំណាយអស់ ៨.០០០-១៥.០០០ ដុង (០,៣៥-០,៦៦ ដុល្លារអាមេរិក) សម្រាប់ការជិះ១លើក។ សំបុត្រសម្រាប់ការប្រើប្រាស់សេវាកម្មប្រចាំខែ មានតម្លៃចំនួន ១-២ សែនដុង។

នៅក្នុងសប្តាហ៍ដំបូង រថភ្លើងដំណើរការពីម៉ោង ៥:៣០នាទីព្រឹក ដល់ ៨យប់។ បន្ទាប់ពីរយៈពេល ៦ខែ សេវានឹងត្រូវបន្តដល់ម៉ោង ១០:៣០នាទីយប់ ជាមួយនឹងការឈប់ ៦នាទីម្ដងក្នុងម៉ោងដែលមមាញឹក។

គម្រោងនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន China Railway Sixth Group Co Ltd ចំណាយពេល ១០ឆ្នាំដើម្បីបញ្ចប់ការសាងសង់។
ការចំណាយស្មើនឹង ១៨ទ្រីលានដុង (៨៦៨លានដុល្លារអាមេរិក) ក្នុងនោះ ៧៧ភាគរយ បានមកពីប្រាក់កម្ចីជំនួយអភិវឌ្ឍន៍របស់ចិន៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង