×

មិនធម្មតា សមត្ថភាព​តន្ត្រីបុរាណ​របស់​អ្នកនាង ខាត់ សុឃីម ធ្លាប់​ទទួលបាន​ពានរង្វាន់​ពី​សម្តេច​គតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន

Review៖ បើនិយាយដល់តន្ត្រីបុរាណ ជឿថាមនុស្សភាគច្រើន ប្រាកដជានឹកឃើញដល់ក្រុមគ្រួសារត្រកូល ខាត់ មិនខាន ដែលសមត្ថភាពតន្ត្រីបុរាណខ្មែររបស់គ្រួសារមួយនេះ បានមកពីការបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ពីលោកឪពុករបស់អ្នកនាង ខាត់ សុឃីម ដល់កូនៗតាំងពីពួកគាត់នៅតូចៗម្ល៉េះ។

យ៉ាងណាមិញ ការខិតខំប្រឹងប្រែងទាំងប៉ុន្មាននេះ បានហុចផ្លែផ្កាឱ្យរហូតបានធ្វើឱ្យអ្នកនាងខាត់ សុឃីម ទទួលបានជោគជ័យលើវិថីសិល្បៈ និងបានស្រោចស្រង់ប្អូនៗឱ្យមានអនាគតភ្លឺស្វាងទៀតផង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺសមត្ថភាពដ៏ប៉ិនប្រសប់របស់តារាចម្រៀង ខាត់ សុឃីម បានធ្វើឱ្យរូបអ្នកនាង ធ្លាប់ទទួលបានពានរង្វាន់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៀតផង។

ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនាបទសម្ភាសជាមួយអ្នកនាងក្នុងកម្មវិធី “Spotlight With Sana” ទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង