×

ពុលទឹកភេសជ្ជៈ​ដែល​លាយនឹង​អាល់កុល ស្លា ប់ចំនួន​៦នាក់ ក្នុង​មណ្ឌលចត្តាឡីស័ក នៅ​ទីក្រុង​ប៉ោយប៉ែត

បន្ទាយមានជ័យ៖ យ៉ាងហោចណាមានមនុស្សចំនួន ៦នាក់ ដែលជាពលករខ្មែរ បានស្លាប់ជាបន្តបន្ទាប់ ខណៈជាង ១០នាក់ទៀត បាននិងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីពួកគេបានយកទឹកអូអ៊ិឈិ លាយជាមួយអាល់កុល និងទឹកក្រូចផឹក នៅក្នុងមណ្ឌលចត្តាឡីស័កមួយកន្លែង នៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមការបញ្ជាក់ពី លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័កកូបធំ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានពលករចំនួន ២២នាក់ បានកំពុងធ្វើចត្តាឡីស័ក ហើយពួកគាត់ បានយកអាលកុលលាយជាមួយទឹកអូអ៊ិឈិ និងទឹកក្រូចនាំគ្នាផឹក ហើយភ្លាមៗនោះមានអាការមិនស្រួលខ្លួន និងបានស្លាប់នៅកន្លែងកើតហេតុចំនួន ៣នាក់ និង៣នាក់ទៀត បានស្លាប់ជាបន្តបន្ទាប់ក្រោយដឹកដល់មន្ទីរពេទ្យ។

យោងតាមការបញ្ជាក់ពីក្រុមមន្ត្រី ដែលកំពុងប្រចាំការនៅកន្លែងមណ្ឌលចត្តាឡីស័កខាងលើ បានឱ្យដឹងថា ពលករខ្មែរទាំង ២២នាក់នេះ ទើបវិលត្រឡប់មកពីប្រទេសថៃ ហើយបានឱ្យពួកគេសម្រាកធ្វើចត្តាឡីស័កនៅមណ្ឌលខាងលើ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ប៉ុន្តែដោយសារតែពួកគេ ស្រេកឃ្លានគ្រឿងស្រវឹងពេក ពួកគេបាននាំគ្នាយកអាល់កុលមកផឹក បន្ទាប់ពីអាជ្ញាធរ និងក្រុមគ្រួពេទ្យ ហាមមិនឱ្យពួកគេនាំយកស្រាចូលមណ្ឌលចត្តឡីស័ក។

ទោះយ៉ាងណាក៏ដោយ ក្នុងចំណោមពលករខ្មែរទាំង ២២នាក់នោះ មានចំនួន ៦នាក់ បានស្លាប់ រីឯអ្នកផ្សេងទៀត បាននិងកំពុងសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពក្រុងប៉ោយប៉ែត មណ្ឌលសុខភាពក្រុងសេរីសោភណ្ឌ និងខ្លះទៀតបានបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប៕

អត្ថបទ៖ ជា ថន

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
agario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika
givememmastreams 1v1.LOL unblocked 76 games mitakusaner