×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

អ្នកទោស​ត្រូវបាន​ក្រសួង​យុត្តិធម៌​ថៃ អនុញ្ញាត​ឱ្យ​ចិញ្ចឹម​សត្វឆ្កែ នៅក្នុង​ពន្ធនាគារ

ថៃ៖ ក្រសួងយុត្តិធម៌ថៃ នឹងអនុញ្ញាតឱ្យអ្នកទោស នៅក្នុងពន្ធនាគារចំនួន ៤ អាចចិញ្ចឹមសត្វឆ្កែ ដែលជាផ្នែកមួយ នៃគម្រោងសាកល្បង ក្នុងគោលបំណងកាត់បន្ថយការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងអាកប្បកិរិយាប្រឆាំងនឹងសង្គមផ្សេងទៀត ក្នុងចំណោមទណ្ឌិត។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsutin បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ថា នាយកដ្ឋានកែតម្រូវ នឹងសាកល្បងឱ្យអ្នកទោសចិញ្ចឹមសត្វនៅក្នុងពន្ធនាគារ Nakhon Ratchasima, Rayong, Khlong Phai និង Khao Bin ដែលជាការព្យាបាលផ្នែកចិត្តសាស្ត្ររបស់អ្នកទោស ដើម្បីចូលរួមក្នុងសង្គមបន្ទាប់ពីការជាប់ឃុំរបស់ពួកគេ។

លោករដ្ឋមន្ត្រីបានបន្តថា នាយកដ្ឋានកំពុងធ្វើការជាមួយសមាគមសត្វ ដើម្បីស្វែងរកសត្វឆ្កែ សម្រាប់គម្រោងនេះ។ វាមិនច្បាស់ទេថា តើអ្នកទោសនឹងត្រូវចំណាយពេលយូរប៉ុណ្ណាជាមួយសត្វ។

អ្នកគ្រប់គ្រងនឹងផ្គូផ្គងជ្រើសរើសសត្វឆ្កែ ដែលសក្តិសមនឹងចរិត និង/ឬនិស្ស័យរបស់អ្នកទោស ដើម្បីធានាឱ្យបានជោគជ័យ។ អ្នកទោស នឹងទទួលការណែនាំពីពេទ្យសត្វអំពីវិធីថែទាំសត្វឆ្កែផងដែរ។

លោករដ្ឋមន្ត្រីបានបន្ថែមថា ប្រសិនបើគម្រោងនេះទទួលបានលទ្ធផលល្អ គេគ្រោងនឹងពង្រីកទៅពន្ធនាគារនៅខេត្តផ្សេងៗ ក្នុងប្រទេសថៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង