×

គ្រាន់តែ​ប្រយោគខ្លី​មួយ​របស់​តួស្រី​ក្នុងរឿង ជីវិតនារីនូយ៉ា Joanne Peh ធ្វើឱ្យ​គ្រប់គ្នា​ដាក់​សញ្ញាសួរ​ពេញក្បាល

សិង្ហបុរី៖ Joanne Peh គឺជាតារាសម្តែងសិង្ហបុរីដ៏មានប្រជាប្រិយភាពមួយរូបដែលនាងបានសម្តែងជាតួឯកស្រីក្នុងភាពយន្តល្បីៗជាច្រើនមកហើយ ក្នុងចំណោមរឿងល្បីៗទាំងប៉ុន្មាននោះ Joanne ក៏ជាតួអង្គម្នាក់ក្នុងរឿងភាគដ៏ល្បីមួយរបស់សិង្ហបុរីផងដែរគឺរឿង ជីវិតនារីនូយ៉ា។

តារាស្រីរូបនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងតារាសម្តែងប្រុសលោក Qi Yuwu ដែលលោកក៏មានវត្តមានក្នុងរឿង ជីវិតនារីនូយ៉ា ដូចគ្នា បច្ចុប្បន្នអ្នកទាំងពីរ ទទួលបានកូនប្រុសស្រីចំនួន២នាក់ ដែលកូនស្រីច្បងមានអាយុ៦ឆ្នាំ និងកូនប្រុសពៅមានអាយុ៤ឆ្នាំ។ ទន្ទឹមនឹងទទួលបានកូន២នាក់ជាចំណងដៃហើយ នៅថ្ងៃទី១១ ខែវិច្ឆិកា Joanne កំពុងធ្វើឱ្យគ្រប់គ្នាដាក់សញ្ញាសួរពេញក្បាល ដោយសាររូបភាពមួយសន្លឹកមានគ្នា៤នាក់ តែនាងបែរសរសេរថា “សួស្តីពីយើងទាំង៥”។

គ្រាន់តែរូបភាព និងប្រយោគខ្លីមួយនេះ បានចែករំលែកលើគណនី IG របស់នាងភ្លាម អ្នកគាំទ្រជាច្រើន បាននាំគ្នាខមមិនសួរថា តើនាងកំពុងពពោះកូនទី៣ ឬយ៉ាងណា? រីឯអ្នកគាំទ្រខ្លះទៀតបាននិយាយថា ៥នាក់ដែល Joanne និយាយគឺនាងបូករួមជាមួយនឹងរូបតុក្កតាស្រីនៅលើសម្បកទូរសព្ទរបស់នាង។ ទោះជាយ៉ាងណា អ្នកសារព័ត៌មាន បានទាក់ទងទៅតារាស្រីរូបនេះដើម្បីបញ្ជាក់ ប៉ុន្តែមិនទាន់ទទួលបានការបកស្រាយឡើយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង