×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

គួរឱ្យសោកស្ដាយ! សត្វទោចមកុដ​១ក្បាល​ដ៏កម្រ និងបក្សីកេងកង​២ក្បាល ត្រូវគេ​សម្លា ប់ហើយ

សង្គម៖ នេះជាដំណឹងដ៏ក្រៀមក្រំ បន្ទាប់ពីមន្រ្តីឧទ្យានុរក្សក្រសួងបរិស្ថាន ក៏ដូចជាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រទះឃើញសត្វទោចមកុដ ១ក្បាល និង បក្សីកេងកងធំស្លាប់ ២ ក្បាល ស្លាប់ ខណៈពួកគាត់កំពុងចុះល្បាត។

ប្រភេទសត្វទាំងពីរត្រូវបានការពារ ហើយសត្វទោចមកុដ ជាសត្វជិតផុតពូជ។ សត្វដែលត្រូវបានសម្លាប់ទាំងនេះ ត្រូវបានរកឃើញ នៅព្រៃឯតំបន់ជួរភ្នំក្រវាញ ដែលជាជម្រករបស់សត្វទោចមកុដជាច្រើន ក្នុងប្រទេសកម្ពុជា។ ដើម្បីធានាបាននូវការអភិរក្សប្រភេទសត្វទាំងនេះ មន្ត្រីបានណែនាំដល់ប្រជាពលរដ្ឋ ចាំបាច់ត្រូវបន្តការពារតំបន់ជួរភ្នំក្រវាញ។

ជាមួយនឹងដំណឹងនេះ មហាជន បានបង្ហាញការសោកស្ដាយ និងបានថ្កោលទោសចំពោះជនដែលបានសម្លាប់សត្វកម្រទាំងនេះ នៅលើបណ្ដាញសង្គម របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង