×

កន្ត្រកវិល បានផ្តាច់​យកជីវិត​បុរស​វ័យ៣៩ឆ្នាំ​ម្នាក់ ទាំង​កណ្តាលអាធ្រាត្រ

ម៉ាឡេស៊ី៖ បុរស២នាក់ ត្រូវបានរាយការណ៍ថា បានធ្លាក់ពីលើកន្ត្រកវិលក្នុងឧទ្យានកម្សាន្ត amusement វេលាម៉ោង១២:០៥នាទីរំលងអាធ្រាត្រ។ ហេតុការណ៍នេះ បានធ្វើឱ្យបុរសម្នាក់ក្នុងចំណោម ២នាក់ស្លាប់នៅនឹងកន្លែង ចំណែកឯម្នាក់ទៀតរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុក Kajang ប្រទេសម៉ាឡេស៊ី។

ក្រោយកើតហេតុ ប៉ូលិស បានធ្វើការស៊ើបអង្កេតដើម្បីបញ្ជាក់ឱ្យប្រាកដថា គ្រោះថ្នាក់នេះ កើតឡើងដោយសារឧប្បត្តិហេតុ មិនមែនជាអំពើឧក្រិដ្ឋកម្ម។ ទោះបីជាលទ្ធផលបានបញ្ជាក់ថា កើតឡើងដោយសារឧប្បត្តិហេតុក៏ដោយ ក៏ប៉ូលិសនៅតែបន្តធ្វើការស៊ើបអង្កេតដើម្បីរកមូលហេតុដែលបណ្តាលឱ្យកើតគ្រោះថ្នាក់បែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង