×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កំពូលអ្នកគាំទ្រ Addison Whelan អាយុ១៣ឆ្នាំ ប្រាប់ពី​គម្រោង​ដែល​នាងរៀបចំ​ដើម្បីជួប Ronaldo

កុមារី Addison Whelan អាយុ ១៣ឆ្នាំ បានធ្វើឱ្យសុបិនបានក្លាយជាការពិត កាលពីយប់មិញ បន្ទាប់ពី Cristiano Roanldo បានផ្តល់អាវឱ្យនាង។

នៅក្នុងជំនួបរវាងព័រទុយហ្គាល់ទល់នឹងអៀរឡង់ ក្នុងកីឡដ្ឋាន Aviva ក្មេងស្រីមកពីទីក្រុងឌូប្លីន បានឆ្លងកាត់សន្តិសុខ ហើយលោតពីលើរនាំង ដើម្បីរត់ចូលទៅលើទីលាន បន្ទាប់ពីសំឡេងកញ្ចែចប់ការប្រកួត។

នាងបានប្រាប់អ្នកសារព័ត៌មានថា៖ “ខ្ញុំបានស្រែកឈ្មោះ Ronaldo” ។

“គាត់ បានងាកមកឃើញខ្ញុំ ហើយគាត់កំពុងប្រាប់ពួកគាត់ ឱ្យចាកចេញពីខ្ញុំ ដូច្នេះខ្ញុំបានហៅគាត់មក ខ្ញុំរន្ធត់ចិត្ត ហើយយំ។”

“ខ្ញុំបានសួរគាត់ថា តើខ្ញុំអាចសុំអាវរបស់អ្នកបានទេ ខ្ញុំជាអ្នកគាំទ្រអ្នកពេញទំហឹង?” ហើយគាត់បាននិយាយថា “មិនអីទេ”។

“ពេលឪពុកខ្ញុំឃើញគាត់ដោះអាវ ទឹកមុខគាត់តក់ស្លុត ខ្ញុំកំពុងគិតថា ‘ឱព្រះជាម្ចាស់អើយ នេះជាសុបិនរបស់ខ្ញុំ ហើយទីបំផុតវាបានក្លាយជាការពិត”។

ឪពុករបស់ Addison គឺលោក Peter Whelan ក៏ជាគ្រូបង្វឹកបាល់ទាត់នៅក្លិប Shelbourne FC ផងដែរ។ ថ្លែងទៅកាន់អ្នកកាសែត លោក Whelan បាននិយាយថា ពួកគេមានផែនការ មុនពេលការប្រកួតរួចទៅហើយ។ លោក បានបន្តថា ៖ “យើងមានបដាធំ ហើយយើងបានលើកពីរបីដងហើយ ប៉ុន្តែគាត់មិនបានដើរមកជិតយើងទេ ប៉ុន្តែយើងមានគម្រោង រួចហើយ”។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង