×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ឧស្សាហ៍​ញ៉ាំត្រីងៀត ត្រីឆ្អើរ ពេទ្យថា អាច​កើត​មហារីក​ក្រពះ

មានមូលហេតុជាច្រើនជំរុញឱ្យយើងកើតជំងឺមហារីកក្រពះ ក្នុងនោះចំណីអាហារដើរតួនាទីឈានមុខគេ។ លោកវេជជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត អះអាងថា ការសិក្សាវិទ្យាសាស្ត្ររកឃើញថាមានសាច់ដែលខ្លោចៗខ្លះ ដូចជាត្រីងៀត ត្រីឆ្អើរ ជាដើមនោះ មានផ្ទុកសារធាតុគីមីម្យ៉ាង ឈ្មោះ នីត្រូហ្សាមីន ញ៉ាំទៅអាចកើតជំងឺមហារីកក្រពះ។

“ត្រីងៀត យកត្រីប្រឡាក់អំបិល ហាលថ្ងៃ រួចយកទៅដុតទៅអាំង ហើយបានយកមកញ៉ាំ
ប្រជាជនកម្ពុជាយើងចូលចិត្តញ៉ាំណាស់ ប៉ុន្តែយើងអត់ដឹងថា អាហ្នឹងមានអីទេ អ្នកវិទ្យាសាស្រ្តរកឃើញថា នៅក្នុងសាច់ត្រីងៀត និងត្រីឆ្អើរ មានសារធាតុម្យ៉ាងឈ្មោះ នីត្រូហ្សាមីន ដែលជាតិនីត្រូហ្សាមីន កាលណាយើងញ៉ាំចូលក្នុងក្រពះយើង ធ្វើឱ្យយើងកើតជំងឺមហារីកក្រពះ”។

ទោះយ៉ាងណាលោកវេជ្ជបណ្ឌិតថា មិនមែនអ្នកពិសារត្រីងៀតទាំងអស់សុទ្ធតែឱ្យកើតជំងឺមហារីកក្រពះនោះទេ ប៉ុន្តែគេថា សារធាតុនីត្រូហ្សាមីននៅក្នុងត្រីងៀត ត្រីឆ្អើរ អាចជួយជំរុញឱ្យក្រពះយើងកើតជំងឺមហារីក។

បន្ថែមពីលើអំណះអំណាងខាងលើ ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត ថាឧទាហរណ៍ជាព័ស្តុតាងវិទ្យាសាស្រ្តច្បាស់លាស់នោះ ជនជាតិដែលចូលចិត្តញ៉ាំត្រីប្រឡាក់ច្រើនជាងគេ គឺជនជនជាតិជប៉ុន ដែលករណីនេះហើយទើបជនជាតិជប៉ុនមានអត្រាកើតជំងឺមហារីកក្រពះច្រើនជាងនៅលើពិភពលោក។

លោកវេជ្ជបណ្ឌិតថា នោះគឺជាព័ស្តុតាងវិទ្យាសាស្ត្រពិតប្រាកដ។ បើបែបនេះក្តី លោកវេជ្ជបណ្ឌិតថា នៅប្រទេសកម្ពុជាយើងបច្ចុប្បន្នអត្រាកើតជំងឺមហារីកក្រពះក៏មានចំនួនច្រើនដែរ ហើយបើតាមតួលេខរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុង១ឆ្នាំ មានអ្នកកើតជំងឺមហារីកថ្មីគ្រប់ប្រភេទប្រហែល ១ម៉ឺន៥ពាន់ករណី ដែលជំងឺមហារីកមាត់ស្បូនឈរនៅលំដាប់ទី១ ទី២ មហារីកសុដន់ ទី៣ ផ្ដាច់បារី ទី៤ មហារីកក្រពះ និងទី៥ មហារីកថ្លើម៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង