×

ថៃ នឹងសាកល្បង​វ៉ាក់សាំង​បាញ់ចូល​តាម​ច្រមុះ នៅ​ពាក់កណ្តាល​ឆ្នាំក្រោយ

ថៃ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ19 បាញ់តាមច្រមុះប្រភេទ NASTVAC ដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលជាតិសម្រាប់វិស្វកម្មហ្សែន និងបច្ចេកវិទ្យាជីវសាស្រ្ត (Biotech) ថៃ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមធ្វើតេស្តលើមនុស្សនៅខែមេសា ឆ្នាំ២០២០។

លោកវេជ្ជបណ្ឌិត Anan Jongkaewwattana នៃមជ្ឈមណ្ឌលជាតិសម្រាប់វិស្វកម្មហ្សែន និងបច្ចេកវិទ្យាជីវសាស្រ្ត (Biotech) បានឱ្យដឹងថា៖ “យើងរំពឹងថានឹងបញ្ជូនឯកសារវ៉ាក់សាំងទាំងអស់ទៅរដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) នៅខែកុម្ភៈ ឆ្នាំក្រោយ ហើយសង្ឃឹមថាការសាកល្បងលើមនុស្សអាចចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២២។”

លោកបន្តថា៖ “នៅក្នុងដំណាក់កាលសាកល្បង ២០០-៣០០ ដូសនៃ NASTVAC នឹងត្រូវបានអនុវត្តចំពោះអ្នកស្ម័គ្រចិត្ត។ យើងនឹងប្រកាសទទួលពាក្យអ្នកស្ម័គ្រចិត្តនៅពេលដែល FDA យល់ព្រមលើការសាកល្បងលើមនុស្ស។”

លោកបានបន្ថែមថា៖ “យើងបានបង្កើត NASTVAC ដោយផ្អែកលើវ៉ាក់សាំងបាញ់ច្រមុះ ៣ប្រភេទ៖ វ៉ាក់សាំងភាគល្អិតដូចមេរោគ (VLP) វ៉ាក់សាំងដែលមានមូលដ្ឋានលើគ្រុនផ្តាសាយ និងវ៉ាក់សាំងវ៉ិចទ័រ adenovirus ។”

Biotech បាននិយាយកាលពីខែសីហាថា សត្វកណ្ដុរក្នុងមន្ទីរពិសោធន៍បានព្យាបាលដោយវ៉ាក់សាំង adenovirus បានបង្ហាញពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំខ្លាំងប្រឆាំងនឹងជំងឺកូវីដ១៩។ ទន្ទឹមនឹងនេះ វ៉ាក់សាំងដែលមានមូលដ្ឋានលើគ្រុនផ្តាសាយ បានបង្កើតនូវកម្រិតខ្ពស់នៃអង្គបដិប្រាណ និងភាពស៊ាំនៃកោសិកា T នៅក្នុងសត្វកណ្តុរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង