×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

សម្តេច​តេជោ ហ៊ុន សែន៖ ជនបរទេស និង​ខ្មែរ​ដែល​បាន​ចាក់វ៉ាក់សាំង ២ដូសរួច ចូលមក​កម្ពុជា​មិនបាច់​ធ្វើចត្តាឡីស័ក គ្រាន់តែ​ធ្វើតេស្តរហ័ស

អត្ថបទ លោក ហ៊ន សុភ័ក្រ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ជនបរទេស បងប្អូនខ្មែរដែលមកពីក្រៅប្រទេសក្តី ដែលបានចាក់វ៉ាក់សាំងរួចហើយនោះ មិនតម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីន PCR ទៀតទេ គ្រាន់តែត្រូវធ្វើតេស្តរហ័សតែប៉ុណ្ណោះ»។ នេះបើយោងតាមសារជាសំឡេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «មិនចាំបាច់រង់ចាំនៅតាមផ្ទះ នៅតាមទីកន្លែងដែលត្រូវរង់ចាំ នូវលទ្ធផលបញ្ជាក់ពីម៉ាស៊ីនធំ PCR បងប្អូនត្រូវតែធ្វើតេស្តនៅឯព្រលានយន្តហោះ តាមច្រកផ្លូវគោក និងផ្លូវទឹក ហើយរង់ចាំត្រឹមតែ ១៥នាទីឬ ២០នាទីតែប៉ុណ្ណោះ បន្ទាប់ពីនោះបងប្អូនមានលទ្ធភាព ដើម្បីចេញដំណើរទៅកាន់ទីកន្លែងណាក្នុងក្របខ័ណ្ឌទូទាំងប្រទេសដោយគ្មានការកំណត់»។
សម្ដេចតេជោបញ្ជាក់ថា «នេះជាការអនុវត្តដោយគ្មានការរើសអើង ទាំងបងប្អូនខ្មែរមកពីក្រៅប្រទេស ទាំងបងប្អូននៅក្នុងប្រទេសដែលចេញទៅក្រៅប្រទេស ហើយត្រឡប់មកវិញ ទាំងអ្នកទេសចរបរទេស អ្នកធុរកិច្ចបរទេស គឺអនុវត្តដូចគ្នា»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ចំពោះអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង គឺតម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីនធំ PCR និងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃដដែល»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «ការអនុវត្តនេះ ក៏ត្រូវអនុវត្តទាំងក្របខណ្ឌផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក»។

ចំពោះផ្លូវទឹក សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «អ្នកដែលចូលមកដល់ អ្នកទាំងនោះបានចាក់វ៉ាក់សាំងពីរដូសរួច ហើយយើងត្រូវធ្វើតេស្តរហ័ស ក្នុងករណីមិនមានវិជ្ជមានកូវី១៩ គឺអនុញ្ញាតឲ្យធ្វើដំណើរទូទាំងព្រះរាជាណាចក្រកម្ពុជា យើងអនុវត្តទាំងជាមួយថៃ ជាមួយឡាវ និងជាមួយវៀតណាម ដែលជាប្រទេសជិតខាងរបស់យើង»។
តាមរយៈសារជាសំឡេង សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យអនុវត្តចាប់ពីថ្ងៃស្អែក ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង