×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ក្រសួង​អនុញ្ញាតឱ្យ​អ្នកដំណើរ​ចាក់វ៉ាក់សាំង​ពេញលេញ មិនមាន​វិជ្ជមាន​កូវីដ១៩ ចេញពី​ការធ្វើចត្តាឡីស័ក នៅ​ថ្ងៃទី១៥វិច្ឆិកានេះ

ភ្នំពេញ៖ អ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ពេញលេញ ហើយកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ចត្តាឡីស័ក, សណ្ឋាគារ និង គេហដ្ឋាន នៅទូទាំងប្រទេស និងដែលមិនមានវិជ្ជមានកូវីដ១៩ ត្រូវអនុញ្ញាតឱ្យចេញពីការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឱ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញ ចូលមកកម្ពុជាដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ករបស់ក្រសួងសុខាភិបាល។

សេចក្ដីជូនដំណឹងនេះបានឱ្យដឹងទៀតថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញ ហើយចូលមកកម្ពុជា តាមផ្លូវអាកាស, ផ្លូវទឹក និង ផ្លូវគោក ត្រូវភ្ជាប់មកជាមួយនូវបណ្ណ ឬ វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋានពេញលេញ និង វិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ១៩ (តេស្ត PCR) ដែលមានសុពលភាពរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា ដែលទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី។ ពេលមកដល់កម្ពុជា, សាមីអ្នកដំណើរត្រូវធ្វើតេស្តរហ័ស (Rapid Test) កូវីដ១៩ នៅច្រកចូលប្រទេស ហើយត្រូវរង់ចាំលទ្ធផលតស្ករហ័ស រយៈពេលពី ១៥ ទៅ ២០ នាទី ។ បន្ទាប់ពីទទួលបានលទ្ធផលតេស្តកូវីដ១៩ អវិជ្ជមាន បុគ្គលនោះអាចធ្វើដំណើរបាន ដោយសេរី នៅទូទាំងកម្ពុជា ដោយមិនកម្រិតតំបន់ ឬ ខេត្ត ក្រុងនោះទេ និង មិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។

ដោយឡែក សម្រាប់អ្នកដំណើរដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ហើយធ្វើដំណើរចូលមកកម្ពុជា គឺតម្រូវឱ្យឆ្លងកាត់ការធ្វើតេស្តកូវីដ១៩ ដោយម៉ាស៊ីន PCR និង ធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ស្របទៅតាមនីតិវិធីជាធរមាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង