×

សម្ដេចតេជោ ផ្ដល់ថវិកា​ជិត៤លានដុល្លា​ទៀត សម្រាប់​តភ្ជាប់​បណ្ដាញ​លូទឹកភ្លៀង ទឹកកក្វក់ និង​ចំណត​រថយន្ដ នៅក្រុងសៀមរាប

សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានផ្ដល់ថវិកាជាង ៣,៨លានដុល្លារបន្ថែមទៀត សម្រាប់តភ្ជាប់បណ្ដាញលូរទឹកភ្លៀង និងទឹកក្វក់ ពីផ្ទះប្រជាពលរដ្ឋចូលប្រព័ន្ធលូសាធារណ:របស់រដ្ឋ នៅលើគម្រោងផ្លូវ៣៨ខ្សែ និងដើម្បីធ្វើចំណតរថយន្ដ ក្នុងក្រុងសៀមរាប ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួងបន្ទប់ស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប បានថ្លែងបែបនេះ នៅក្នុងសន្នីសីទសារព័ត៌មានមួយ នៅខេត្ដសៀមរាប នាថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២១នេះ។

សម្ដេចពិជ័យមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋស្នើសុំភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីផ្ទះពួកគាត់ ចូលក្នុងបណ្តាញលូររបស់រដ្ឋ ដោយត្រូវបង់ប្រាក់ និងបញ្ហាប្រឈមមួយទៀតនោះ គឺចំណតរថយន្ត ប៉ុន្តែបញ្ហាទាំងនេះ ត្រូវបានដោះស្រាយរួចរាល់ហើយ ដោយសម្ដេចពិជ័យលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានផ្ដល់វិកាចំនួនជាង៣លាន៨សែនដុល្លាបន្ថែមទៀត សម្រាប់គម្រោងតភ្ជាប់បណ្ដាញលូរទឹកភ្លៀង និងទឹកក្វក់ ចូលប្រព័ន្ធលូររដ្ឋ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវ៣៨ខ្សែនោះ ហើយប្រជាពលរដ្ឋមិនត្រូវចំណាយថវិកាខ្លួនឯងនោះទេ។

សម្ដេចលើកឡើងថា ប្រព័ន្ធលូរទឹកភ្លៀង និងទឹកកក្វក់ មានចំនួនប្រមាណជាង១ម៉ឺន២ពាន់កន្លែង ដែលនៅតាមសងខាងគម្រោងផ្លូវចំនួន៣៨ខ្សែ និងចំណតរថយន្ដមានប្រវែងជាង២ពាន់ម៉ែត្រ ហើយគម្រោងថវិកាសម្ដេចតេជោ ជាង៣លានដុល្លានេះ គឺជាចំណងដៃថ្មីមួយទៀត សម្រាប់អ្នកខេត្ដសៀមរាប បន្ទាប់ពីគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ។

សម្ដេចពិជ័យលើកឡើងបន្ដថា វឌ្ឍភាពហេដ្ឋាចរនាសម័ន្ធផ្លូវ៣៨ខ្សែសាងសង់ សម្រេចបានលទ្ធផល៩០ភាគរយហើយ និងគ្រោងបញ្ចាប់សាងសង់នៅចុងខែធ្នខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង