×

ឃើញត្រឹមរូបថត​មួយសន្លឹក បានធ្វើឱ្យ​អ្នកគាំទ្រ​យល់ថា Feng Shaofeng កំពុង​មាន​ទំនាក់ទំនង​ស្នេហាថ្មី

ចិន៖ លែងលះបានកន្លះឆ្នាំ ពេលនេះរូបថត Feng Shaofeng បណ្តើរគ្នាកាន់ដៃយ៉ាងស្អិតរមួតជាមួយតារាសម្តែងស្រីល្បីឈ្មោះ Tong Yao តាមទីសាធារណៈកំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនមានចម្ងល់លើកឡើងថា ពិតទេដែលក្រោយពីបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ជាមួយនឹងតារាសម្តែងស្រី Zhao Liying បានកន្លះឆ្នាំ Feng Shaofeng កំពុងមានទំនាក់ទំនងស្នេហាជាមួយ Tong Yao?

តាមមតិមួយចំនួនបាននិយាយថា នេះគ្រាន់ជាឈុតឆាកសម្តែងក្នុងភាពយន្តថ្មីរបស់អ្នកទាំង២ប៉ុណ្ណោះ មិនមែនជាទំនាក់ទំនងស្នេហាអ្វីឡើយ ម៉្យាងតារាស្រី Tong Yao ក៏មិនមែននៅលីវដែរ ពោលគឺនាងបានរៀបអាពាហ៍ពិពាហ៍ជាមួយបុរសជាអ្នកមានទ្រព្យសម្បត្តិម្នាក់ក្រោយទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំ ហើយចាប់តាំងពីរៀបការមកអ្នកទាំង២ក៏មិនដែលលេចឮព័ត៌មានអាស្រូវនៃទំនាក់ទំនងអ្វីនោះដែរ។

គួរបញ្ជាក់ថា បន្ទាប់ពី Feng Shaofeng និងZhao Liying បានលែងលះគ្នារួចមកគ្រប់គ្នាសង្កេតឃើញថា Shaofeng ហាក់រក្សាភាពស្ងប់ស្ងាត់កម្រនឹងឃើញបង្ហាញខ្លួននៅទីសាធារណៈណាស់ សូម្បីតែការចូលរួមក្នុងកម្មវិធីនានាក៏ដោយ។ ផ្ទុយទៅវិញ Zhao Liying ហាក់សម្រុកធ្វើការងារខ្លាំងមិនថាសម្តែងភាពយន្តថ្មី ឡើងកម្មវិធីប៉ុស្ថិ៍ទូរទស្សន៍ ឬការថតឃោសនាផលិតផលជាដើម គឺនាងហាក់សកម្មក្នុងការងារខ្លាំងគួរឱ្យកត់សម្គាល់៕

Tong Yao

Zhao Liying

Feng Shaofeng

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង