×

ភ្ញៀវទេសចរ ស្វាគមន៍​ការបើកប្រទេស​កម្ពុជា ដោយ​មិនតម្រូវ​ឱ្យធ្វើ​ចត្តាឡីស័ក សម្រាប់​អ្នកចាក់វ៉ាក់សាំង​ពេញលេញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេសឡើងវិញ សម្រាប់អ្នកដំណើរបរទេស និងជនជាតិខ្មែរ ដែលបានចាក់វ៉ាក់សាំងពេញលេញ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កនោះទេ។

ក្រសួងទេសចរណ៍កម្ពុជា ឆ្លៀតក្នុងឱកាសនេះ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីយប់មិញ ដើម្បីប្រកាសប្រាប់ភ្ញៀវទេសចរបរទេសទាំងអស់ ឱ្យបានដឹងពីដំណឹងដ៏គួរឱ្យត្រេកអរនេះ ដោយបានសរសេរជាភាសាអង់គ្លេស។

នៅលើការផុសមួយនេះ បានទទួលការចែករំលែកតៗគ្នាយ៉ាងច្រើន ហើយយើងសង្កេតឃើញថា បងប្អូនខ្មែរ និងជនបរទេស បានចូលរួម Share បន្តជិត ៦០០ពាន់ដងរួចទៅហើយ ក្នុងរយៈពេលត្រឹមតែ១យប់ប៉ុណ្ណោះ។

សូមបញ្ជាក់ថា អ្នកដំណើរទាំងអស់ ទាំងផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដែលចាក់វ៉ាក់សាំងពេញលេញ មិនតម្រូវឱ្យធ្វើតេស្តម៉ាស៊ីនធំ PCR ទេ ដោយគ្រាន់តែធ្វើតេស្តរហ័ស ហើយរង់ចាំត្រឹមតែ ១៥នាទី ឬ ២០នាទីប៉ុណ្ណោះ បន្ទាប់ពីនោះបងប្អូនមានលទ្ធភាព អវិជ្ជមានកូវីដ១៩ អាចចេញដំណើរទៅកាន់ទីកន្លែងនានា នៅទូទាំងប្រទេសដោយគ្មានការកំណត់។

ចំពោះអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង តម្រូវឱ្យធ្វើតេស្តដោយម៉ាស៊ីនធំ PCR និងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃដដែល៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង