×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

អភិបាល​ស្រុកបន្ទាយស្រី ប្រាប់​ប្រតិបត្តិករ​ទេសចរណ៍​ទាំងអស់ ឱ្យរៀបចំ​កម្មវិធី​តូចៗ​ដំណាលគ្នា នៅតាម​កន្លែង​រៀងៗខ្លួន ចាប់ពី​ថ្ងៃទី១៨វិច្ឆិកា ដើម្បី​ទទួល​ទេសចរ

សៀមរាប៖ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ បាន
ដឹកនាំកិច្ចប្រជុំជាមួយបណ្តាសហគមន៍សំខាន់ៗ និងប្រតិបត្តិករទេសចរណ៍នានានៅក្នុងស្រុកបន្ទាយស្រី ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរដែលនឹងមកលេងកម្សាន្តនៅក្នុងស្រុកបន្ទាយស្រី ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យអុំទូកខាងមុខនេះ។

ក្នុងកិច្ចប្រជុំ លោក ឃឹម ហ្វីណង់ បានលើកទឹកចិត្តឱ្យប្រតិបត្តិករទាំងអស់ រៀបចំកម្មវិធីតូចៗដំណាលគ្នាតែម្តង នៅតាមកន្លែងរៀងៗខ្លួន ចាប់ពីថ្ងៃទី១៨ វិច្ឆិកា រហូតដល់ថ្ងៃទី២០ វិច្ឆិកា ដើម្បីរំលែកការកកកុញសម្រុកទៅតែមួយកន្លែងដែលនឹងធ្វើឱ្យមានសុវត្ថិភាពពីកូវីដផង និងផ្តល់ភាពទាក់ទាញសប្បាយរីករាយដល់ភ្ញៀវទេសចរដែលអញ្ជើញមកលេងបន្ទាយស្រីក្នុងចន្លោះពេលនេះផង។

លោកអភិបាលស្រុក បានអះអាងថា រដ្ឋបាលស្រុក ក៏នឹងជួយផ្សព្វផ្សាយពីកន្លែងទេសចរណ៍សំខាន់ៗសម្រាប់ឱ្យអ្នកទេសចរបានដឹង និងត្រៀមខ្លួនទុកជាមុនផងដែរ។

ជាមួយគ្នានេះ លោក ក៏បានណែនាំឱ្យមេឃុំទាំងអស់នៅក្នុងស្រុកបន្ទាយស្រី ជួយសម្របសម្រួលភាពចាំបាច់ផ្សេងៗក្នុងរយៈពេលបុណ្យទាននេះ ទាំងលើការងារគ្រប់គ្រងសណ្តាប់ទូទៅ ចរាចរណ៍ សំរាម និងធានាឱ្យបានថារាល់កម្មវិធីទាំងអស់សុទ្ធតែមានសុវត្ថិភាពពីហានិភ័យនៃកូវីដ។

លោក ឃឹម ហ្វីណង់ សង្ឃឹមថា ទេសចរទាំងអស់ នឹងមានឱកាសអាចមកកម្សាន្តសប្បាយនៅក្នុងស្រុកបន្ទាយស្រី និងជួយគាំទ្រការចាប់ផ្តើមរស់ឡើងវិញនៃវិស័យទេសចរណ៍នៅតាមសហគមន៍ ដោយមិនមានការព្រួយបារម្ភពីជំងឺកូវីដ៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង