×

មើលតាក្រូច​ធ្វើឫកចុះ! ធ្វើពុត​ជា​សម្រាន្តលក់​ហើយ​ដាក់​ផ្គាក់ក្បែរខ្លួន​ទុកកំញើញ​បុគ្គលិក​ធនាគារ​ចុះ​ទារលុយទៀត

កម្សាន្ត៖ ខូចខ្លាំងណាស់ គ្រាន់តែដឹងថា ខាងបុគ្គលិកធនាគារទៅទារលុយភ្លាម តាក្រូច និងកូនប្រុសសហការគ្នាដោយឪពុកធ្វើពុតជាគេងលក់ រីឯកូនប្រុសវិញ ជាអ្នកច្រៀងបំពេ ដោយមានផ្គាក់នៅក្បែរដៃទុកកំញើញបុគ្គលិកធនាគារដែលចុះទៅដល់ផ្ទះដើម្បីទារលុយ។

នាយគ្រឿនដែលជាកូនប្រុស បានប្រាប់បុគ្គលិកធនាគារថា ពេលឪពុក កំពុងគេងបែបនេះមិនអាចឱ្យអ្នកណាមករំខានឡើយ មិនអ៊ីចឹងទេអាចនឹងត្រូវគាត់ដេញកាប់មិនខាន។ សូម្បីតែមេភូមិដែលទៅជាមួយក៏បានអះអាងថា តាក្រូចពិតជាបែបនេះមែន អ៊ីចឹងទោះចង់មិនចង់ ក៏បុគ្គលិកធនាគារសុំដកខ្លួនចេញសិនហើយ ដើម្បីរកដំណោះស្រាយពេលក្រោយទៀត។

តោះ ចង់ដឹងថា តាក្រូចលេងល្បិចមួយនេះធ្វើឱ្យបុគ្គលិកធនាគារភ័យប៉ុណ្ណា ទៅទស្សនាវីដេអូទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង