យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា ក្រុមហង្សក្រហម Liverpool បានចំណាយលុយទៅលើភ្នាក់ងារដោះដូរកីឡាករច្រើនជាងគេលំដាប់ទីពីរ នៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីឆ្នាំ២០១៧។
ក្នុងអំឡុងពេលនោះ ក្រុមហង្សក្រហម បានចុះកិច្ចព្រមព្រៀងធំៗជាច្រើន ជាពិសេសគឺ Mohamed Salah, Virgil van Dijk និង Alisson Becker ហើយថែមទាំងមានកីឡាករដែលមានកេរ្តិ៍ឈ្មោះល្បីជាច្រើន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី។
របាយការណ៍មួយរបស់ Off The Pitch បានបង្ហាញថា ទិន្នន័យការទូទាត់ភ្នាក់ងាររវាងឆ្នាំ២០១៧ និង ២០២០ បានបង្ហាញថា Liverpool បានចំណាយប្រាក់ខ្ពស់បំផុតទីពីរដល់ភ្នាក់ងារ ក្នុងរយៈពេល ៣ ឆ្នាំ ដែលជាផលបូកមានចំនួន ១១៨,៧ លានផោន។
ក្លិបដែលចំណាយលើភ្នាក់ងារដោះដូរកីឡាករធំជាងគេបំផុត គឺ Borussia Dortmund ដោយបានចំណាយ ១៤០ លានផោន ក្នុងអំឡុងពេលដូចគ្នា ខណៈដែល Juventus (១១២ លានផោន), Chelsea (១១០ លានផោន) និង Manchester City (១០៣,៣ លានផោន)។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕