×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

តាំងពី​រសៀល​ថ្ងៃទី១២​មកទល់​ពេលនេះ អតីតបេក្ខនារី MUC ប្រាសាទ ដាវិ នៅតែ​សន្លប់​ស្តូកស្តឹង​ក្នុងបន្ទប់ ICU ដដែល

ភ្នំពេញ៖ អតីតបវរកញ្ញាចក្រវាល Top10 ឆ្នាំ២០២០ កញ្ញា ប្រាសាទ ដាវិ គឺជាប្អូនស្រីរបស់អតីតតារាបង្ហាញម៉ូតល្បីឈ្មោះ ប្រាសាទ ដាវិន បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា តាមបណ្តោយផ្លូវ OCIC ដោយរថយន្តឈ្នូលបានបុកពីក្រោយពេញមួយទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ខណៈពេលកំពុងធ្វើដំណើរចេញពីធ្វើការ។

រថយន្តសង្គ្រោះបន្ទាប់បានបញ្ជូននាងទៅមន្ទីរពេទ្យរដ្ឋ ប៉ុន្តែខាងមន្ទីរពេទ្យបានទុកនាងរយៈពេលជាង៤ម៉ោងចោលដើម្បីស្រាវជ្រាវរកក្រុមគ្រួសារជាមុនសិន។ ក្រោយមកគ្រួសាររបស់អតីតបេក្ខនារីរូបនេះបានប្តូរនាងទៅមន្ទីរពេទ្យឯកជនវិញ ដោយក្រុមគ្រូពេទ្យបានប្រាប់ថា កំណកឈាមបានរាយប៉ាយពេញខួរក្បាល ដែលធ្វើឱ្យមានផលវិបាកក្នុងការវះកាត់។

យោងតាមគណនីបណ្តាញសង្គមអ្នកម្តាយរបស់ជនរងគ្រោះបានឱ្យដឹងថា មកទល់ពេលនេះហើយ ប្រាសាទ ដាវិ នៅសន្លប់ស្តូកស្តឹងមិនទាន់ដឹងខ្លួនឡើយដោយកំពុងស្ថិតក្នុងបន្ទប់ ICU នៅឡើយ។ យ៉ាងណាមិញ សិល្បករក៏ដូចជាមហាជនជាច្រើនបាននាំគ្នាជួយជាថវិកាខ្លះ ក៏ដូចជាបួងសួងសុំឱ្យអតីតបេក្ខនារី MUC រូបនេះឆ្លងផុតគ្រោះចង្រៃ និងអាចដឹងខ្លួនឡើងវិញឆាប់ៗនេះផងដែរ៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង