×

តារាសម្តែង Deric Wan និយាយថា ជីវិត​ជា​តារា​មើលទៅ​ហាក់​ស្រស់ស្អាត ប៉ុន្តែ​វាពិតជា​អាក្រក់​ជាង​ជាប់គុក​ទៅទៀត

ហុងកុង៖ ក្រៅពីមានអាជីពជាតារាសម្តែងហើយ Deric Wan ក៏មានហាងលក់ទំនិញផ្ទាល់ខ្លួនផងដែរ ទោះជាយ៉ាងណា ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ អាជីពសិល្បៈបានធ្លាក់ចុះ ដូចនេះលោកក៏បានផ្លាស់ប្តូរមកផ្តោតលើមុខរបររបស់ខ្លួនវិញ ដោយតារារូបនេះបានធ្វើការផ្សាយផ្ទាល់លក់ទំនិញអនឡាញ។

កាលពីពេលថ្មីៗនេះ លោកបានផ្សព្វផ្សាយលក់សំឡីអនាម័យនៅលើតិកតុក ដែលមានអ្នកចូលទស្សនាប្រមាណ១ពាន់នាក់ប៉ុណ្ណោះ។ អំលុងពេលនោះដែរក៏មានមហាជនជាច្រើនបាននាំគ្នាចូលផ្តល់មតិថា វាពិតជាចម្លែកណាស់ដែលតារាប្រុសរូបនេះមកអង្គុយលក់សំឡីអនាម័យទៅវិញ។

ទន្ទឹមនឹងនោះ លោកក៏បានបង្ហាញអារម្មណ៍ពិតថា “ជីវិតយើងអាចនឹងមើលទៅមានភាពស្រស់ស្អាត ប៉ុន្តែវាពិតជាអាក្រក់ជាងជាប់គុកទៅទៀត ខ្ញុំមិនដូចតារាផ្សេងដែលមានមនុស្សចាំជួយថតវីដេអូឱ្យឡើយ ដូចនេះហើយទើបពួកគេទទួលបានភាពល្បីល្បាញ”។

ក្រោយពីឮពាក្យសម្តីទាំងនោះហើយ ប្រពន្ធរបស់តារាប្រុសរូបនេះដែលជាតារាសម្តែង Zhao Ting បានរត់ទៅបិតមាត់លោកយ៉ាងលឿន និងប្រាប់ឱ្យលោកបញ្ឈប់និយាយពាក្យទាំងនោះ។ យ៉ាងណាមិញ មហាជនមួយចំនួនបាននិយាយថា លោកប្រហែលជាស្រវឹងហើយ និងបានក្រើនរំឭកឱ្យលោកផ្អាកនិយាយផងដែរ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង