×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

រាជធានីភ្នំពេញ និងខេត្ត​នៅ​ភាគខាងក្រោម អាចមាន​ភ្លៀងធ្លាក់​ច្រើន នៅ​សប្ដាហ៍នេះ

ភ្នំពេញ៖ បើយោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៧-២៣ ខែវិច្ឆិកាខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងបន្តទទួលរងនូវឥទ្ធិពល៖ ជ្រលងសម្ពាធទាប មកពីសមុទ្រចិនខាងត្បូងរុញចូលមកលើតំបន់វាលទំនាបភាគខាងក្រោមប្រទេស។ ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) បន្តធ្លាក់ចុះគ្របដណ្តប់លើភាគខាងលើ, តំបន់ជួរភ្នំដងរែក និង ខ្ពង់រាបភាគឦសានប្រទេស។

ក្រសួងបន្តថា សម្រាប់បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ºC អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្ហូរ លាយឡំដោយផ្គរ រន្ទះ។ ក្នុងនោះក៏មានបណ្ដាផ្នែកខ្លះនៃរាជធានី-ខេត្ត នៅភាគខាងក្រោម និងខេត្តដែលមានព្រំប្រទល់ជាប់វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើន ។

រីឯបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាចនឹងមានភ្លៀងធ្លាក់តិចតួច និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ºC – អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង