×

កងទ័ពអាកាសថៃ នឹង​ចំណាយ​ប្រាក់ជិត​១៥០លានដុល្លារ លើ​យន្តហោះចម្បាំង​ថ្មី​ច្រើនគ្រឿង

ថៃ៖ កងទ័ពអាកាសថៃ (RTAF) កាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៤៣ លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនផលិតយន្តហោះយោធាអាមេរិក Textron Aviation Defense ក្នុងកម្មវិធី Dubai Airshow ។ នេះបើយោងតាមកាសែតថៃ The Nation ចុះនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ។

នៅក្នុងកិច្ចព្រមព្រៀងនេះ យន្តហោះចម្បាំង Beechcraft AT-6 Wolverine ចំនួន ៨គ្រឿង ឧបករណ៍ជំនួយលើដី គ្រឿងបន្លាស់ និងឧបករណ៍ផ្សេងទៀត នឹងត្រូវបានទិញសម្រាប់ប្រតិបត្តិការមួយ នៅខេត្តឈៀងម៉ៃ។

យន្តហោះ Beechcraft AT-6TH ត្រូវបានទិញក្នុងគោលបំណងអភិវឌ្ឍវិស័យការពារជាតិរបស់ប្រទេសថៃ។

ថៃ បានទិញយន្តហោះចម្បាំង Beechcraft T-6TH Texan II ក្នុងឆ្នាំ២០២០។ ក្រុមហ៊ុនអាមេរិក Textron Aviation Defense នឹងបណ្តុះបណ្តាលអ្នកជំនាញថែទាំរបស់ទ័ពអាកាសថៃ នៅក្នុងប្រទេសថៃ ក្នុងឆ្នាំ២០២៣ ខណៈពេលដែលការបណ្តុះបណ្តាលអ្នកបើកយន្តហោះ គ្រោងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៤។ យន្តហោះ Beechcraft AT-6TH នឹងចូលរួមប្រតិបត្តិការនៅទ័ពអាកាសថៃ ក្នុងឆ្នាំ២០២៤៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង