×

គ្រូពេទ្យ​សក្តា​នេះ​ពិតជា​មិនចោលចរិតមែន ចាក់រុកឱ្យរៀម និងពេជ្រ​ដែល​ជាបងប្អូន​ល្អនឹងគ្នា​កាប់ចាក់គ្នាទាល់តែបាន

ភ្នំពេញ៖ រៀម បានពិចារណាម្តងហើយម្តងទៀតព្រោះសង្ស័យថា កូនក្នុងពោះរបស់អប្សរគឺជាកូនរបស់ខ្លួនបើគិតតាមអាយុគត៌ក្នុងផ្ទៃដែលជិតគ្រប់ខែ។ ដូចនេះ រៀមបានសួរពេជ្រ និងសុំឱ្យពេជ្រប្រាប់រឿងដែលបានកើតឡើងត្រង់ៗ ប៉ុន្តែទោះយ៉ាងណាក៏ ពេជ្រ នៅតែមិនប្រាប់រឿងពិតដែរដោយនឹកឃើញដល់ចិត្ត អប្សរ ដែលសុំឱ្យជួយលាក់ព្រោះមិនចង់នាំទុក្ខដល់គ្រួសារ។

អ្វីៗបានដោះស្រាយចប់សព្វគ្រប់ទៅហើយ ប៉ុន្តែគ្រូពេទ្យ សក្តា មិនចោលចរិតឡើយខំប្រឹងដុតភ្លើងឱ្យឆេះសន្ធោរសន្ធៅប្រាប់រឿងមិនពិតដល់ជំទាវ អមរា ថាអប្សរត្រូវ ពេជ្រ រំលោភរហូតដល់មានផ្ទៃពោះ ទើបបង្ខំចិត្តរៀបការបែបនេះ។ រៀម ដែលស្រលាញ់ អប្សរ អស់ពីពោះបែបនេះ នៅពេលដែលស្តាប់ឮពាក្យទាំងនេះហើយប្រាកដជាទប់អារម្មណ៍មិនជាប់ឡើយ ត្បិតបងប្អូនល្អដែលរាប់អានគ្នាតាំងពីតូចមកបែរធ្វើបែបនេះដាក់មនុស្សខ្លួនស្រលាញ់។

មិនដឹងថា រៀម នឹងចាត់ការ ពេជ្រ បែបណាទេ បើរឿងកើតឡើងកាន់តែធំទៅៗដោយសារមនុស្សច្រណែនឈ្នានីសដូចលោកគ្រូពេទ្យសក្តា នៅបែបនេះ? ចង់ដឹងសាច់រឿងកាន់តែច្បាស់ កុំភ្លេចតាមដានរឿង “នគរមាស” ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់នៅលើកញ្ចក់ទូរទស្សន៍ និងផេករបស់ CTN៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង