×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Norwich City តែងតាំង​លោក Dean Smith មកជា​អ្នកចាត់ការ​ថ្មី

ក្លិប Norwich City បានប្រកាសតែងតាំងលោក Dean Smith មកជាអ្នកចាត់ការថ្មី ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ កន្លះ។

បុរសសញ្ជាតិអង់គ្លេសវ័យ៥០ឆ្នាំរូបនេះ កាលពីថ្ងៃទី៧ខែវិច្ឆិកា ត្រូវបានក្លិប Aston Villa បញ្ចប់តំណែង បន្ទាប់ពីដឹកនាំក្រុមចាញ់ ៥ប្រកួតជាប់ៗគ្នា។ ៧ ថ្ងៃក្រោយលោក Smith ក៏ទទួលបានការងារថ្មីជាមួយក្លិបនៅ Premier League ដដែល គឺក្លិប Norwich City នេះ បន្ទាប់ពីពួកគេក៏បានបញ្ចប់តំណែងអ្នកចាត់ការខ្លួនគឺលោក Daniel Farke ។ ជាមួយគ្នានេះ លោក Craig Shakespeare ដែលបានធ្វើការជាមួយ លោក Dean Smith នៅកីឡដ្ឋាន Villa Park នឹងចូលរួមជាជំនួយការនៅកីឡដ្ឋាន Carrow Road ផងដែរ។

ក្នុងការទទួលបានតំណែងជាអ្នកចាត់ការក្លិប Norwich លោក Dean Smith បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ខ្ញុំពិតជារីករាយដែលបានមកធ្វើការឱ្យ Norwich City។ ជាការពិតណស់ យើងធ្លាប់មានការងារដ៏អស្ចារ្យក្នុងរយៈពេល៤ឆ្នាំកន្លះចុងក្រោយ។ តែនៅពេលនេះការងាររបស់ខ្ញុំ និងលោក Shakespeare គឺចូលខ្លួនទៅកែលម្អ Norwich ដើម្បីគេចផុតពីតំបន់ត្រូវកាត់ចោលពីលីគកំពូលអង់គ្លេស”។

Norwich កំពុងស្ថិតបាតតារាង ដែលជាតំបន់ត្រូវកាត់ចោលទៅកាន់លីគទី២ Championship រដូវកាលក្រោយ។ ឆ្លងកាត់១១ប្រកួត Norwich រកបានតែ៥ពិន្ទុប៉ុណ្ណោះ អំឡុងក្រោមការដឹកនាំរបស់លោក Daniel Farke។
ការប្រកួតដំបូងរបស់ Norwich ក្រោមការដឹកនាំរបស់លោក Smith នឹងត្រូវទទួលភ្ញៀវ Southampton នៅថ្ងៃទី២០ ខែវិច្ឆិកា នាជំនួបក្របខណ្ឌលីគកំពូលអង់គ្លេសសប្តាហ៍ទី១២។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង