×
ព័ត៌មានថ្មី
  1. ការដឹកនាំក្រុមដោយជំនឿនាំមកនូវជ័យជម្នះក្នុងការប្រកួតជាក្រុម នៅសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤
  2. MasterChef Cambodia រដូវកាលទី៤៖ ឱកាសលើកទីពីររបស់បេក្ខនារី ជា សុវាចា បានរបូតចេញពីដៃក្នុងការប្រកួតវិញ្ញាសាសម្ពាធ
  3. កម្មវិធី «កម្លាំងគោជល់» លើកស្ទួយអត្តសញ្ញាណជាតិ តាមរយៈការលាយបញ្ចូលរវាងការប្រកួតសម័យទំនើប ជាមួយល្បែងបុរាណខ្មែរ
  4. សម្ពាធក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៦ កើតឡើងសាជាថ្មី បន្ទាប់ពីការប្រកួតជាក្រុម
  5. រង្វាន់តែមួយ ជើងឯកតែម្នាក់! សមរភូមិប្រកួតកម្លាំងដំបូងគេបង្អស់នៅកម្ពុជា កម្មវិធី «កម្លាំងគោជល់» ចាប់ផ្ដើមផ្សាយនៅស្ថានីយទូរទស្សន៍ CTN នាចុងសប្ដាហ៍នេះ

មិនដឹងថា​ទំនាក់ទំនង​រវាង វីរៈ និងបូរមី អាច​ប្រែក្លាយជា​អ្នកដទៃ​ដែរទេ បើនាង​ខឹង វីរៈខ្លាំង​បែបនេះ?

ភ្នំពេញ៖ កាលពីភាគមុន វីរៈ ដាច់ចិត្តសារភាពហើយថា លោកស្រលាញ់ បូរមី ដោយសារចិត្តប្រចណ្ឌមិនចង់ឱ្យ បូរមី ទៅណាត់ជួបបុរសណាផ្សេងព្រោះបុរសដែល បូរមី កំពុងចង់សាករាប់អាននោះ គឺជាបុរសមិនល្អដែលអាចធ្វើឱ្យ បូរមី ខូចចិត្តបាន។

ផ្ទុយទៅវិញ វីរៈ បានដាច់ចិត្តទំលាយរឿងក្នុងចិត្តថា លោកស្រលាញ់នាង និងជាមនុស្សប្រុសពេញលក្ខណៈ មិនមែនជាប្រុសស្រលាញ់ប្រុសដូចនាងគិតឡើយ ហើយមូលហេតុដែលលោក មិនចង់បកស្រាយច្រើននោះ ដោយសារលោកមិនចង់ឱ្យទំនាក់ទំនងរវាងលោក និង បូរមី មានបញ្ហាមិនអាចរាប់អានគ្នាបានទៀត។

ទោះជាយ៉ាងណា បូរមី បែរជាខឹង វីរៈ ទៅវិញ ដោយសារនាងគិតថា វីរៈ ជាមនុស្សកុហកចង់កេងចំណេញលើនាង រហូតធ្វើឱ្យទំនាក់ទំនងជាមិត្តជិតស្និទ្ធនឹងគ្នាប្រែប្រួលខុសធម្មតា។ មិនដឹងថា បូរមី នឹងខឹង វីរៈ ដល់ពេលណានោះទេ បើមើលទៅនាងដូចជាខឹងខ្លាំងបែបនេះ? ចង់ដឹងសាច់រឿងយ៉ាងណាបន្តទៀត កុំភ្លេចតាមដានទស្សនាភាគបន្តរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៨យប់នៅ CTN៕

រឿង “ផ្ទះបាយស្នេហ៍” ឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរ Anchor WHITE
“Anchor WHITE ស័ក្តិសមឥតខ្ចោះសម្រាប់អាហារដែលអ្នកចូលចិត្ត”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង