នីហ្សេរីយ៉ា៖ សេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា អាចមានមនុស្សស្លាប់យ៉ាងហោចណាស់ ៣នាក់ នៅក្នុងការ ផ្ទុះហ្គាសដែល បានកើតឡើងនៅផ្លូវ Ojekunle រដ្ឋ Lagos ប្រទេសនីហ្សេរីយ៉ា នៅថ្ងៃអង្គារទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោងប្រហែល ៨ព្រឹកថ្ងៃអង្គារ ដែលបបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងតំបន់នេះ។ មូលហេតុនៃការផ្ទុះមិនអាចត្រូវបានបញ្ជាក់នោះទេ ខណៈមន្ត្រីនៃទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរដ្ឋ Lagos និងសេវាពន្លត់អគ្គីភ័យ បានព្យាយាមពន្លត់អគ្គិភ័យនៅកន្លែងកើតហេតុ។
ចំនួនពិតប្រាកដនៃអ្នកស្លាប់ និងរបួសនៅមិនទាន់អាចកំណត់បាននៅឡើយទេ ខណៈបុគ្គលិកសង្គ្រោះបន្ទាន់ កំពុងធ្វើការយ៉ាងប្រញាប់។
មានសេចក្ដីរាយការណ៍ថា មនុស្សចំនួន ៣នាក់ ត្រូវបានជួយសង្គ្រោះ៕