×

យ៉ាងហោចណាស់​មនុស្សម្នាក់​ស្លា ប់ នៅភាគ ខាងលិច​ប្រទេសកាណាដា ដោយសារ​ការរអិល​បាក់ដីភក់

កាណាដា៖ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ និងពីរនាក់បាត់ខ្លួន នៅក្នុងខេត្ត British Columbia ខណៈដែលការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានធ្វើឱ្យអ្នកបើកបររថយន្តជាប់គាំង និងបង្ខំមនុស្សរាប់ពាន់នាក់ ឱ្យជម្លៀសពីផ្ទះសម្បែងរបស់ពួកគេ។

ប៉ូលីស បានបញ្ជាក់កាលពីថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ថា សាកសពស្ត្រីរងគ្រោះម្នាក់ ត្រូវបានគេរកឃើញនៅជិតតំបន់ Lillooet ចម្ងាយ ២៥០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Vancouver ។

អ្នកបើកបរម៉ូតូដែលបាត់ខ្លួនទាំងពីរនាក់នេះ ត្រូវបានគេជឿថា បានធ្វើដំណើរនៅជិតតំបន់ Pemberton ចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Vancouver នៅពេលដែលការរអិលបាក់ដីបានវាយប្រហារ។

អាជ្ញាធរបានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេបានផ្អាកផ្លូវរថភ្លើង ដែលដំណើរការដោយក្រុមហ៊ុនផ្លូវដែកធំជាងគេពីររបស់ប្រទេសកាណាដា ដោយសារតែទឹកជំនន់។

មនុស្សជិត ៣០០ នាក់ដែលជាប់គាំងដោយការរអិលបាក់ដី ត្រូវបានជួយសង្គ្រោះដោយឧទ្ធម្ភាគចក្រនៅទីក្រុង British Columbia កាលពីល្ងាចថ្ងៃចន្ទ។

កាលពីព្រឹកថ្ងៃចន្ទ អាជ្ញាធរនៅទីក្រុង Merritt ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Vancouver បានបញ្ជាឱ្យពលរដ្ឋ ៧១០០នាក់ជម្លៀស បន្ទាប់ពីទឹកជំនន់ បានកាត់ផ្តាច់ស្ពាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង