×

Pfizer ស្នើឱ្យ​រដ្ឋាភិបាល​អាមេរិក អនុម័ត​ថ្នាំគ្រាប់​ព្យាបាល​កូវីដ១៩

អាមេរិក៖ ក្រុមហ៊ុន Pfizer កាលពីថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា បានស្នើសុំឱ្យរដ្ឋាភិបាលអាមេរិក ផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ សម្រាប់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ ដែលក្រុមហ៊ុនអះអាងថា វាអាចកាត់បន្ថយអត្រានៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ជិត ៩០ ភាគរយនៃអ្នកជំងឺដែលមានហានិភ័យខ្ពស់។

ទិន្នន័យ បានបង្ហាញពីការថយចុះចំនួន ៨៩ ភាគរយនៃការចូលសម្រាកនៅមន្ទីរពេទ្យ ឬការស្លាប់ដោយសារកូវីដ១៩ក្នុងរយៈពេល ៣ ថ្ងៃបន្ទាប់ពីការចាប់ផ្តើមចេញរោគសញ្ញា ដោយមិនមានការស្លាប់នៅក្នុងការព្យាបាលនោះទេ។ ផលរំខាន បានកើតឡើង ចំពោះអ្នកជំងឺប្រហែលម្នាក់ក្នុងចំណោម ៥នាក់ក្នុងការព្យាបាល។

Pfizer បាននិយាយថា ខ្លួននឹងចែកចាយថ្នាំ Paxlovid សម្រាប់ការព្យាបាលចំនួន ១៨ម៉ឺននាក់ និងយ៉ាងហោចណាស់ ៥០លាននាក់នៅឆ្នាំក្រោយ។

ថ្នាំ Paxlovid គឺជាការរួមបញ្ចូលគ្នានៃម៉ូលេគុលថ្មី PF-07321332 និង ritonavir ប្រឆាំងមេរោគអេដស៍។ សារធាតុទាំងពីរ ជាក្រុមប្រឆាំងមេរោគដែលហៅថា “Protease inhibitors” ដែលរារាំងសកម្មភាពនៃអង់ស៊ីមដែលសំខាន់ចំពោះការចម្លងមេរោគ។

ក្រុមអ្នកប្រឹក្សារបស់នាយកដ្ឋានចំណីអាហារ និងឱសថអាមេរិក FDA នឹងជួបប្រជុំគ្នាដើម្បីពិចារណាលើពាក្យស្នើសុំនេះ នៅថ្ងៃទី៣០ ខែវិច្ឆិកា៕

 

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង