×

សត្វខ្លា​នៅ​ប្រទេសម៉ាឡេស៊ី អាចនឹង​ផុតពូជ​ក្នុងរយៈពេល​៥-១០ឆ្នាំ​ខាងមុខ

ម៉ាឡេស៊ី៖ លោក Wan Junaidi Tuanku Jaafar តំណាងឱ្យក្រសួងថាមពល និងធនធានធម្មជាតិម៉ាឡេស៊ី បានឱ្យដឹងថា សត្វខ្លាម៉ាឡាយ៉ាន កំពុងត្រូវបានគំរាមកំហែងដែលអាចផុតពូជនាពេលអនាគត។ នេះបើយោងតាមទិន្នន័យបានបង្ហាញដល់ចំនុចឈានដល់ការព្រួយបារម្ភ។

លោកបានបន្ថែមថា បច្ចុប្បន្នចំនួនសត្វខ្លាដែលនៅសេសសល់ មានមិនដល់២០០ក្បាលឡើយ ដែលនេះត្រូវបានប៉ាន់ប្រមាណឱ្យឃើញថា ប្រហែលក្នុងរយៈពេល ៥-១០ឆ្នាំខាងមុខទៀត វានឹងអាចផុតពូជតែម្តង។ ទោះជាយ៉ាងណា បញ្ហាមួយនេះ អាជ្ញាធរ កំពុងព្យាយាមខិតខំប្រឹងប្រែងចាត់វិធានការរៀបចំយុទ្ធសាស្ត្រទប់ស្កាត់ ធ្វើយ៉ាងណារក្សាសត្វប្រភេទនេះមិនឱ្យផុតពូជឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង