ឥណ្ឌូណេស៊ី៖ រំឭកទៅកាលពីចុងខែមីនា ឆ្នាំ២០២១ កន្លងទៅ បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់បានធ្វើឱ្យគ្រប់គ្នាទប់សំណើចមិនជាប់ក្រោយលោកបានយកដែកគោលមកដាំពេញលើកែបម៉ូតូខាងក្រោយ ដើម្បីបង្ហាញចិត្តស្មោះជូនដល់មិត្តស្រីកំពូលប្រចណ្ឌរបស់លោកឱ្យមានភាពជឿជាក់លើលោក។
រូបភាពទាំងប៉ុន្មាននោះ ត្រូវបានចែករំលែកនៅលើបណ្តាញសង្គមរបស់លោកឈ្មោះ Khoirul Anam ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំង និងមានអ្នកចែករំលែកតៗគ្នាជាច្រើនផងដែរ។ ដំណោះស្រាយដាំដែកគោលដើម្បីបង្ហាញចិត្តស្មោះក៏ពិតមែន ផ្ទុយទៅវិញ ការបង្ហាញចិត្តស្មោះនេះ បានធ្វើឱ្យមានផលលំបាកដល់មិត្តស្រីលោកមិនមានកន្លែងអង្គុយដូចគ្នា។
ដូចនេះអ្វីដែលលោកបានធ្វើគឺឱ្យនាងអង្គុយនៅពីមុខដូចកូនក្មេង ឃើញហើយពិតជាហួសចិត្តជាខ្លាំង។ ចង់ដឹងថា រូបភាពគូស្នេហ៍មួយនេះគួរឱ្យអស់សំណើចប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕