×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

Gareth Barry អតីត​កីឡាករ Premier League ត្រូវបាន​ចោទប្រកាន់​ពី​បទបំពានច្បាប់​របស់ FA

អតីតកីឡាករជម្រើសជាតិអង់គ្លេស និងក្លិបនៅក្របខណ្ឌលីគកំពូលអង់គ្លេស Gareth Barry ត្រូវបានសមាគមបាល់ទាត់អង់គ្លេស ហៅកាត់ FA ចោទប្រកាន់ពីបទរំលោភលើបទប្បញ្ញត្តិរបស់ពួកគេជុំវិញការធ្វើការជាមួយអ្នកសម្របសម្រួល។

Barry ដែលបានលេងឱ្យ Aston Villa, Manchester City, Everton និង West Brom ក្នុងអាជីពលេងរយៈពេល ២២ ឆ្នាំ ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភលើបទប្បញ្ញត្តិ “ទាក់ទងនឹងកម្មសិទ្ធិ និង/ឬការផ្តល់មូលនិធិសម្រាប់ក្លិប Swindon Town” ដែលជាក្លិបនៅលីគទី៤អង់គ្លេស។

FA ធ្លាប់បានប្រឆាំង នឹងក្រុម Swindon ដោយអតីត ម្ចាស់ក្លិបលោក Lee Power និងលោក Michael Standing ដែល ជា អតីត ភ្នាក់ងារ របស់ Barry។

Barry ទទួលបានកំណត់ត្រាសម្រាប់ការបង្ហាញខ្លួននៅ Premier League ច្រើនបំផុតមិនធ្លាប់មាន ពោលគឺ ៦៥៣ លើក ហើយបានចូលនិវត្តន៍កាលពីឆ្នាំ២០២០។

លោក Power ថា Barry បានជួបជាមួយគាត់ក្នុងឆ្នាំ២០១៣ ហើយបានយល់ព្រមចំពោះមូលនិធិរបស់ក្រុម Swindon ។ ប៉ុន្តែ Barry បានបដិសេធថាមិនមែនជាអ្នកវិនិយោគនៅក្រុម Swindon ឬយល់ព្រមលើកិច្ចព្រមព្រៀងណាមួយជាមួយ Power ទេ។

ទោះយ៉ាងណាក៏ដោយ លោក Standing អតីតភ្នាក់ងាររបស់ Barry បានអះអាងថាគាត់បានធ្វើជំនួញជាមួយ Power នៅ Swindon ដោយយល់ស្របដោយផ្ទាល់មាត់នូវភាគហ៊ុន ៥០ភាគរយ។ វាជាការបំពានច្បាប់របស់ FA ជុំវិញភាពជាម្ចាស់ ដោយសារតែការកាន់កាប់របស់គាត់។

អតីតកីឡាកររបស់ Manchester City អាចប្រឈមនឹងការហាមប្រាមពីការងារក្នុងវិស័យបាល់ទាត់ ប្រសិនបើរកឃើញថាមានកំហុស។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង