×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

យុវជន១ក្រុម ដាក់សំណើ​ទៅ​សភាថៃ ឱ្យផ្ដល់​ភាពស្របច្បាប់​ចំពោះ​រូបភាពអាសអាភាស និង​ឧបករណ៍សិ ច

ថៃ៖ មនុស្សក្រុមមួយ រួមទាំងអ្នកបង្កើតវីដេអូលើវេបសាយ OnlyFans ដែលមានអាយុ ១៩ឆ្នាំ ដែលធ្លាប់ត្រូវបានចាប់ខ្លួនទាក់ទងនឹងការបង្កើតវីដេអូអាសអាភាស បានទៅដល់សភាថៃ ដើម្បីដាក់សំណើមួយ ដោយអំពាវនាវឱ្យមានការផ្ដល់ភាពស្របច្បាប់ចំពោះវីដេអូអាសអាភាស ក៏ដូចជាឧបករណ៍សិ ចផងដែរ។

ការចាប់ខ្លួនអ្នកបង្កើតមាតិកា OnlyFans កាលពីខែកញ្ញា បានទាក់ទាញការរិះគន់ និងបង្កឱ្យមានការពិភាក្សាជាថ្មី ថាតើរូបភាពអាសអាភាសគួរតែផ្ដល់ភាពស្របច្បាប់ដែរឬទេ។ OnlyFans គឺជាគេហទំព័រដែលបង់ប្រាក់ ដែលអ្នកបង្កើតមាតិកាអាចរកប្រាក់បាន។ វាត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាបានលក់ និងចែកចាយមាតិកាអាសអាភាស។

ឈ្មោះ Suthanya Nakhonjinda ត្រូវបានគេស្គាល់ថាជា Nong Khai Nao ត្រូវបានចាប់ខ្លួនពីបទថតសកម្មភាពផ្លូវភេទជាមួយមិត្តប្រុសរបស់នាង និងចែករំលែកវីដេអូជាមួយអ្នកទិញរបស់នាង។

យោងតាមមាត្រា ២៨៧ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសថៃ ការជួញដូរសម្ភារដែលចាត់ទុកថាជា “អាសអាភាស” ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៦០០០ បាត។ ក្រុមដែលបានទៅសភាថៃ បានស្នើឱ្យធ្វើវិសោធនកម្មមាត្រា ២៨៧ នេះ។

មេដឹកនាំក្រុមនេះ ដែលជាអ្នកមានឥទ្ធិពល និងជាអ្នកសរសេរប្លុកកីឡាដ៏ល្បីល្បាញលោក Attapol Khaithong បាននិយាយថា ច្បាប់នេះបានកំណត់សិទ្ធិរបស់មនុស្សលើរាងកាយ និងជីវិតរបស់ពួកគេ។ លោកបានបន្ថែមថា ក្រសួងវប្បធម៌ និងក្រសួងសុខាភិបាល អាចគ្រប់គ្រងការផលិត និងចែកចាយមាតិកា ផ្លូវភេទ និងឧបករណ៍សិច។

ប្រព័ន្ធផ្សព្វផ្សាយថៃរាយការណ៍ថា ក្រុមនេះបានប្រមូលហត្ថលេខាពីមនុស្សយ៉ាងតិច ១០.០០០ នាក់ ដើម្បីដាក់សំណើជាផ្លូវការ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង