×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

CBS Fanzone៖ យប់ស្អែក Fan របស់ Liverpool និង Fan របស់ Arsenal នឹង​ប៉ះសម្ដីគ្នា​យ៉ាង​ក្ដៅគគុក មុនជំនួប​រវាង​ក្រុមទាំងពីរ

កម្មវិធី CBS Fanzone នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានអញ្ជើញអ្នកគាំទ្ររបស់ក្រុមយក្សពីរ នៅក្របខណ្ឌ Premier League មកជជែកពិភាក្សាដេញដោល មុនជំនួបធំប្រចាំសប្ដាហ៍ទី១២ រវាងក្រុមហង្សក្រហម Liverpool និងក្រុមកាំភ្លើងធំ Arsenal ។

ជួបគ្នាជាមួយពិធិករ និងពិធីការិនីដ៏ពូកែទាំងពីររូប និងវត្តមានរបស់លោក ចាន់ ពិសិដ្ឋ ដែលជា Fan របស់ក្រុម Liverpool និងលោក រិន្ន ភូរ៉ាន់ ដែលជា Fan របស់ក្រុម Arsenal នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ MyTV។

មិនខុសពីរាល់ដង ពិធីករ និងពិធីការិនីរបស់កម្មវិធី CBS Fanzone យើង នឹងមានសំណួរជីកឫសគល់ ក្លែមជាមួយការលេងសើច ការបោះពាក្យសម្ដីបង្អាប់ក្លិបគ្នាទៅវិញទៅមក និងរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀត។

ជារៀងរាល់សប្ដាហ៍ កម្មវិធី CBS Fanzone នឹងព្យាយាមអញ្ជើញអ្នកគាំទ្ររបស់ក្លិបទាំងអស់នៅក្នុងក្របខណ្ឌ Premier League ដើម្បីមកជជែកពិភាក្សាពីប្រវត្តិនៃការគាំទ្ររបស់ពួកគាត់ និងឱ្យបញ្ចេញមតិទាក់ទងនឹងរឿងរ៉ាវផ្សេងៗរបស់ក្លិប ពីទម្រង់លេងរបស់ក្លិប កីឡាករដែលជា Idol របស់ពួកគាត់ ព្រមទាំងការទស្សន៍ទាយលទ្ធផលសម្រាប់ការប្រកួតជាដើម។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
បន្ថែមពីនេះ រាល់ការទស្សនាការប្រកួត Premier League ដែលផ្សាយបន្តផ្ទាល់ លោកអ្នកអាចទស្សនាបណ្ដើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

-Leicester ប៉ះ Chelsea ថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ៧យប់ នៅ MyTV
-Watford ប៉ះ Man Utd ថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ៩:៣០ យប់ នៅ MyTV
-Liverpool ប៉ះ Arsenal ថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ១២ អធ្រាត្រ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង